MotoGP: កីឡាករ Dani Pedrosa ឈ្នះជើងឯក San MarinoGP 2016

កីឡាករ Dani Pedrosa បានយកឈ្នះកម្មវិធីក្នុងការប្រកួត MotoGP ជាលើកដំបូងនារដូវកាលបន្ទាប់ពីបានឈ្នះកម្មវិធី San Marino ដែលធ្វើឡើងនៅទីលានប្រកួត Venue Misano World Circuit Marco Simoncelli។

នៅក្នុងការប្រកួតដ៏តានតឹងមួយនេះកីឡាករ Dani Pedrosa ធ្វើបានយ៉ាងល្អដោយបានវ៉ាកីឡាករដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុប Marc Marquez នៅជុំទី ១៤ បន្ទាប់មកកីឡាកររូបនេះបន្តវ៉ាកីឡាករ Jorge Lorenzo នៅ ៣ ជុំបន្ទាប់ផងដែរ។

កីឡាករ Dani Pedrosa ឈ្នះជើងឯកបន្ទាប់ពីធ្វើបានក្នុងថេរវេលា 43:43.524 លេខ ២ បានទៅលើកីឡាករ Valentino Rossi ដែលធ្វើបាននៅថេរវេលា 43:46.361 និងកីឡាករ Jorge Lorenzo ធ្វើបាននៅថេរវេលា 43:47.883 ដើម្បីទទួលបានលេខ ៣។

14324279_10154811572465769_2869279332946232687_o

ក្រោយឈ្នះកីឡាករ Dani Pedrosa បនប្រាប់ថា៖ “ខ្ញុំពិតជារីករាយដែលបានឈ្នះនៅក្នុងការប្រកួតថ្ងៃនេះ។ សម្រាប់ថ្ងៃនេះ ខ្ញុំផ្តោតអារម្មណ៍ទៅលើការប្រកួតព្រមទាំងប្រឹងអស់ពីសមត្ថភាព។ ជ័យជម្នះនេះគឺសម្រាប់អ្នកគាំទ្រ ក្រុមគ្រូសារ និងក្រុមការងាររបស់ខ្ញុំទាំងអស់។”

ក្រោយការប្រកួតជុំទី ១៣ នៃការប្រកួត MotoGP រដូវកាល ២០១៦ បានបញ្ចប់ យើងឃើញថាបច្ចុប្បន្នកីឡាករ Marc Marquez នៅតែបន្តឈនៅលេខ ១ ក្នុងតារាងពិន្ទុសរុបដែលមាន ២២៣ ពិន្ទុ ដេញពីក្រោយដោយកីឡាករ Valentino Rossi ដែលមាន ១៨០ ពិន្ទុ ខណៈកីឡា Jorge Lorenzo ឈនៅលេខ ៣ មាន ១៦២ ពិន្ទុ៕

14241657_10154811579150769_4307638963620493813_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ MotoGP

មតិយោបល់

Sponsor

អត្ថបទថ្មីៗ