US Open 2016: កីឡាការីនី Angelique Kerber ឡើងឈលេខ ១ ពិភពលោកក្រោយឈ្នះជើងឯក US Open

កីឡាការីនី សញ្ជាតិ អាល្លឺម៉ង់ Angelique Kerber បានក្លាយជាកីឡាការីនីតេសន្នីសលំដាប់លេខ ១ ពិភពលោកបន្ទាប់ពីបានយកឈ្នះលើកីឡាការីនី សញ្ជាតិ ឆេក Karolina Pliskova ក្នុងការប្រកួតពានរង្វាន់ US Open វគ្គផ្តាច់ព្រ័ត្រ។

កីឡាការីនី Kerber វ័យ ២៨ ឆ្នាំបានយកឈ្នះក្នុងលទ្ធផល 6-3 4-6 6-4 នៅទីក្រុង New York ដើម្បីពាន Grand Slam មួយទៀតក្រោយឈ្នះជើងឯក Australian Open កាលពីខែមករាកន្លងទៅ។

ក្រោយទទួលបានជ័យជម្នះកីឡាការីនីលំដាប់លេខ ១ ពិភពលោកថ្មីរូបនេះបាននិយាយថា៖ “រាល់សុបិនរបស់ខ្ញុំទាំងអស់គឹបានក្លាយជាការពិតនៅថ្ងៃនេះ ហើយខ្ញុំពិតជារីករាយក្នុងឱកាសនេះ។ ហើយនេះពិតជាអស្ចារ្យដែលបានឈនៅទីនេះកាន់ពាន Grand Slam ទី២ នេះពិតជាមាន័យណាស់សម្រាប់រូបខ្ញុំ៕”

screen-shot-2016-09-11-at-10-57-30-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ