EPL: តោខៀវ⁣ Chelsea អាចបន្តកំណត់ត្រាឈ្នះ ១០០% បានដែរឬទេយប់នេះ?⁣⁣

ការប្រកួតពានរង្វាន់ English Premier League នៅយប់នេះគឹជាការប្រកួតរវាងក្លឹប Swansea City  ដែលត្រូវបើកកីឡដ្ឋាន ⁣Liberty Stadium របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវតោខៀវ Chelsea នារាត្រីនេះវេលាម៉ោង ១០:០០ យប់។

សម្រាប់ការប្រកួតនេះផងដែរគឺជាការប្រកួតសំខាន់របស់ក្រុមទាំងពីរខណៈក្លឹបតោខៀវ Chelsea ព្យាយាមស្វែងរកជ័យជម្នះក្នុងការប្រកួតនេះដើម្បីបន្តកំណត់ត្រាឈ្នះ ១០០% របស់ខ្លួននារដូវកាលថ្មី។ បន្ទាប់ពីក្លឹប Manchester City បានយកឈ្នះក្នុងការប្រកួត Manchester Derby កាលពីយប់មិញមកធ្វើឲ្យក្រុមដែលនៅមានកំណត់ត្រាឈ្នះ ១០០% នៅរដូវកាលមានតែក្លឹប Manchester Ctiy និង Chelsea ប្រសិនជាក្លឹបតោខៀវអាចទទួលបានជ័យជម្នះនៅយប់នេះ។

11-09-2016

-ស្ថិតិ

ក្លឹប Swansea និងក្លឹប Chelsea ធ្លាប់ជួបគ្នាចំនួន ១០ ប្រកួតដែលក្នុងនោះក្លឹប Chelsea ឈ្នះ ៦ ប្រកួត ក្លឹប Swansea ឈ្នះតែមួយប្រកួត ប៉ុណ្ណោះ ខណៈក្រុមទាំងពីរស្មើគ្នា ៣ ដងផងដែរ។

screen-shot-2016-09-11-at-4-13-36-pm

ប្រសិនជាយើងមើលទៅលើការជួបគ្នា ៥ ប្រកួតចុងក្រោយរវាងក្រុមទាំងពីរវិញនោះ យើងឃើញថាក្លឹប Chelsea ឈ្នះ ៣ ប្រកួត ក្លឹប Swansea ឈ្នះ ១ ប្រកួតព្រមទាំង ស្មើ ១ ប្រកួតផងដែរ។

screen-shot-2016-09-11-at-4-13-48-pm

បើយើងមើលពីស្ថិតិរបស់ក្រុមទាំងពីរនៅក្នុងរដូវកាលនេះក្រោយការប្រកួត ៣ វិញ យើងឃើញថា ក្លឹបតោខៀវ Chelsea បច្ចុប្បន្នកំពុងតែលេខ ២ ដែលមាន ៩ ពិន្ទុក្រោយការប្រកួត ៣ ប្រកួតខណៈដែលក្លឹប Swansea City ឈនៅលេខ ១៦ មាន ៣ ពិន្ទុប៉ុណ្ណោះ។

screen-shot-2016-09-11-at-4-13-59-pm

-កីឡាករ

អ្នកចាត់ការទូទៅក្លឹប Swansea City លោក Francesco Guidolin សង្ឃឹមថាលោកនឹងដាក់កីឡាករកំណត់ត្រាចំណូលថ្មី Borja Baston ក្នុងកៅអីបម្រុងក្នុងការប្រកួតជាមួយក្លឹប Chelsea ស្របពេសលដេលកីឡាករ Alfie Mawson អាចនឹងបង្ហាញខ្លួនដំបូងក្នុងការប្រកួត Premier League។

ចំណែកលោក Antonio Conte អ្នកចាត់ការទូទៅក្លឹប Chelsea បានបញ្ជាក់ថាកីឡាកររបស់លោកគឺអាចលេងបានទាំងអស់ដោយគ្មានបញ្ហារបួសនោះទេសម្រាប់ការប្រកួតសប្តាហ៍នេះ។ តែសម្រាប់ខ្សែការពារ David Luiz និងកីឡាករ Marcos Alonso នោះមិនទាន់ច្បាស់ថាអាចនឹងលេងជម្រើសដំបូងឬយ៉ាងណានោះទេ។

pmb-swansea-v-chelsea-img

-អ្នកចាត់ការទូទៅ

អ្នកចាត់ការទូទៅក្លឹប Swansea City លោក Francesco Guidolin ប្រាប់ថា៖ “នេះជាពេលដែលត្រូវធ្វើឲ្យបានល្អ ពីព្រោះខ្ញុំមិនរីករាយជាមួយនឹងការប្រកួតមុនដែលយើងបានលេងនោះទេជាមួយក្លឹប Leicester។ យើងមានការកែប្រែពីព្រោះការប្រកួត Premier League ពិតជាពិបាក។”

francesco-guidolin

លោក Antonio Conte អ្នកចាត់ការទូទៅក្លឹប Chelsea បានបញ្ជាក់ថា៖ “ខ្ញុំគិតថាកីឡាករថ្មីត្រូវការពេលសម្រាប់ធ្វើការបន្ថែមទៀតជាមួយនឹងប្រព័ទ្ធលេងថ្មី គំនិតថ្មី ហើយនេះពិតជាសំខាន់ដែលយើងត្រូវតែផ្តល់ពេលដល់ពួកគេ៕”

conte

អត្ថបទ៖ រិទ្ធី

រូបភាព៖ Chelsea & Premier League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ