US Open 2016: កីឡាករ Novak Djokovic ឬ Stan Wawrinka ជាជើងឯក US Open ឆ្នាំនេះ

កីឡាករការពារដំណែងជើងឯក Novak Djokovic នឹងត្រូវជួបប្រកួតជាមួយកីឡាករលំដាប់លេខពិភពលោក សញ្ជាតិ ស្វីស Stan Wawrinka ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Grnad Slam ទី ៤ ប្រចាំឆ្នាំ US Open ផ្នែកបុរសទោល។

_91100380_035190733

កីឡាករលំដាប់លេខ ១ ពិភពលោក Djokovic បានយកឈ្នះលើកីឡាករសញ្ជាតិ បារាំង លំដាប់លេខ ១០ ពិភពលោក Gael Monfils ក្នុងលទ្ធផល 6-3 6-2 3-6 6-2។ ខណៈដែលកីឡាករ Wawrinka បានយកឈ្នះកីឡាករលំដាប់លេខ ៦ ពិភពលោក សញ្ជាតិ ជប៉ុន Kei Nishikori ក្នុងលទ្ធផល 4-6 7-5 6-4 6-2។

ដូចនេះសម្រាប់ការប្រកួតនៅថ្ងៃនេះកីឡាករ Djokovic នឹងព្យាយាមការពារដំណែងជើងឯក ព្រមទាំងព្យាយាមឈ្នះពានរង្វាន់ US Open លើកទី ៣ និងជាពានរ Grand Slam ក្នុងអាជីពរបស់ខ្លួន។ ស្របពេលដែលកីឡាករ Wawrinka ដែលបានយកឈ្នះលើកីឡាករ Djokovic ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ French Open ឆ្នាំមុន នឹងព្យាយាមឈ្នះពានរង្វាន់ Grand Slam ទី ៣ របស់ខ្លួននៅទីលានប្រកួត Flushing Meadows៕

_91100714_035193281

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ