V.League 1: កាលវិភាគប្រកួតសប្តាហ៍ទី ២៥

ការប្រកួតលីកកំពូលនៃប្រទេស វៀតណាម ឬ V.League 1 នៅសល់តែ ២ ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ ដោយសប្តាហ៍នេះបានឈានមកដល់សប្តាហ៍ទី ២៥ ហើយ។ ខណៈការប្រកួតកាន់តែខិតជិតមកដល់ទីបញ្ចប់ការប្រកួតប្រជែងដំណែងជើងឯកនៅតែតឹងតែងនៅឡើយដោយបច្ចុប្បន្ននេះក្លឹប Hai Phong, SHB Da Nang, Ha Noi T&T និងក្លឹប T. Quang Ninh មានពិន្ទុខុសគ្នាមិនច្រើននោះទេ។

សម្រាប់ការប្រកួតសប្តាហ៍នេះក្លឹបកំពូលៗដែលកំពុងប្រជែងដំណែជើងឯកនោះសុទ្ធតែត្រូវធ្វើការធ្ងន់ទាំងអស់ដែលក្នុងនោះ ការប្រកួតធំប្រចាំសប្តាហ៍គឺជាការប្រកួតរវាងក្លឹបដែលកំពុងឈនៅកំពូលតារាង Ha Noi T&T នឹងត្រូវធ្វើដំណើរទៅសួរសុខទុកក្លឹប T. Quang Ninh ដែលកំពុងឈនៅលេខ ២ នៃតារាងពិន្ទុសរុប។ បច្ចុប្បន្នក្លឹបទាំងពីរមានពិន្ទុស្មើគ្នា ៤៤ ពិន្ទុ ដូចនេះការប្រកួតនេះគឺសំខាន់ចំពោះក្រុមទាំងដើម្បីសម្រេចថាតើក្លឹបណានឹងអាចមានឱកាសច្រើនក្នុងការឈ្នះជើងឯកនារដូវកាលនេះខណៈការប្រកួតនៅសប្តាហ៍បន្ទាប់ជាការប្រកួតបញ្ចប់រដូវកាល។

ចំណែកឯក្លឹប Hai Phong ដែលមានពិន្ទុស្មើគ្នាជាមួយក្លឹប Ha Noi T&T និងក្លឹប T. Quang Ninh នឹងត្រូវជួបប្រកួតជាមួយនឹងក្លឹប Long An។ ក្លឹប Hai Phong ក៏ត្រូវការឈ្នះជាដាច់ខាតដើម្បីដាក់សម្ពាធទៅលើក្លឹប Ha Noi T&T និងក្លឹប T. Quang Ninh នៅក្នុងសប្តាហ៍ចុងក្រោយ។

រីឯក្លឹប SHB Da Nang វិញនឹងត្រូវទទួលក្លឹប HA. GIA LAI នៅក្នុងការប្រកួតសប្តាហ៍ទី ២៥ នេះ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះក្លឹប Ha Noi T&T កំពុងឈនៅកំពូលតារាងពិន្ទុសរុបដែលមាន ៤៤ ពិន្ទុ ខណៈក្លឹប T. Quang Ninh ឈនៅលេខ ២ ក៏មាន ៤៤ ពិន្ទុ ស្របពេលដែលក្លឹប Hai Phong ឈនៅលេខ ៣ ក៏មាន ៤៤ ពិន្ទុដូចគ្នា ខណៈក្លឹប SHB Da Nang ឈនៅលេខ ៤ មាន ៤៣ ពិន្ទុ។ ពិន្ទុរវាងក្រុមគឺខុសគ្នាតែ ១ ពិន្ទុ ប៉ុណ្ណោះដូចនេះអ្វីៗនឹងមិនប្រាកដនោះទេថាក្លឹបណានឹងក្លាយជាជើងឯកនារដូវកាលនេះ។ ខាងក្រោមជាកាលវិភាគប្រកួតទាំងមូលសម្រាប់សប្តាហ៍ទី ២៥ នេះ៕

14289805_1228592777204137_391645768626214567_o

អត្ថបទ៖ រិទ្ធី

រូបភាព៖ V.League 1

មតិយោបល់

Sponsor

អត្ថបទថ្មីៗ