EPL: Manchester City បន្តកំណត់ត្រាឈ្នះ ១០០% ក្រោយឈ្នះក្នុងការប្រកួត Manchester Derby

នៅក្នុងការប្រកួតរវាងក្លឹបធំពីរ Manchester Derby ដែលនឹងធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍កាលពីម្សិលមិញនេះ ក្រុមភ្ញៀវក្លឹប Manchester City បានបន្តកំណត់ត្រាឈ្នះ ១០០%របស់ខ្លួនក្នុងរដូវកាលនេះបន្ទាប់ពីបានយកឈ្នះលើក្លឹបបិសាចក្រហម Manchester United ក្នុងការប្រកួត Manchester Derby ២-១។

ការប្រកួតដ៏អស្ចារ្យនេះចាប់ផ្តើមដោយក្រុមភ្ញៀវមានប្រៀបជាងក្រុមម្ចាស់ផ្ទះដោយធ្វើការវាយសម្រុកទៅក្រុមម្ចាស់ផ្ទះព្រមទាំងគ្រប់គ្រងបាល់បានរហូតដល់ទៅ ៧០%។ ការប្រកួតបានតែ ១៥ នាទី កីឡាករ Kevin de Bruyne បានាឆក់យកបាល់ពីការធ្វេសប្រហែសរបស់កីឡាករ Blind ហើយបានធ្វើបានសម្រេចជួយឲ្យក្លឹប Manchester City នាំមុខ ១ ទល់នឹង ០។ ១១ នាទីក្រោយមកនៅនាទីទី ៣៦ កីឡាករ Kelechi Iheanacho ធ្វើបានសម្រេចនៅគ្របា់ទី ២ បន្ទាប់ពីការស៊ុតជើងឆ្វេងរបស់កីឡាករ Kevin de Bruyne ប៉ះនឹងបង្គោលទី។ តែក្រុមម្ចាស់ផ្ទះមិនបានបោះបង់ហើយចាប់ផ្តើមវាយសម្រុកយ៉ាងនៅ ១០ មុននឹងតង់ទី ១ បានបញ្ចប់។ លុះដល់នាទីទី ៤២ កីឡាករ Zlatan Ibrahimovic រកបានមួយគ្រាប់វិញក្រោយការចាប់បាល់មិនបានល្អរបស់អ្នកចាំទីចំណូលថ្មី Claudio Bravo។

_91103003_kevin_de_bruyne_manchester_derby_reuters

ចូលតង់ទី ២ ក្លឹប Manchester United បានផ្លាស់ប្តូរកីឡាករខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford និងខ្សែបម្រើកណ្តាលសញ្ជាតិ អេស្ប៉ាញ Ander Herrera ចូលធ្វើឲ្យទម្រង់លេងរបស់ក្លឹប Manchester United ខុសដាច់ពីតង់ទី១ ហើយសម្រុកទៅលើក្រុមភ្ញៀវយ៉ាងខ្លាំងព្រមទាំងមានឱកាសស៊ុតជាច្រើនគ្រាប់តែមិនបានសម្រេច។ ចប់ការប្រកួតក្លឹប Manchester City ក្រោមការដឹកនាំរបស់លោក Pep Guardiola ទទួលបានជ័យជម្នះក្នុងលទ្ធផល ២-១។

14205926_10154036367422746_175072368279833401_o

ក្រោយការប្រកួតនេះបានបញ្ចប់មាន័យថាលោក Jose Mourinho ឈ្នះត្រឹមតែ ៣ ប្រកួតក្នុងការជួបគ្នាជាមួយលោក Pep Guardiola ១៧ ដង (ស្មើ៦ ចាញ់៨)។ ហើយជ័យជម្នះនេះផងដែរក៏ជាជ័យជម្នះរបស់លោក Pep Guardiola ក្នុងការប្រកួត Manchester Derby ផងដែរ៕

_91103547_guardiola_mourinho_derby_getty

អត្ថបទ៖ រិទ្ធី

រូបភាព៖ BBC Sports & Manchester United

មតិយោបល់

Sponsor

អត្ថបទថ្មីៗ