ក្នុងរយៈពេលត្រឹមតែ១០ថ្ងៃ កីឡាករMCLរបួសធ្ងន់៣នាក់

ការប្រកួតមិត្តហ្វូនខេមបូឌានលីក(Metfone Cambodian league)ឆ្នាំ២០១៥ ដែលបានចាប់ផ្តើមការប្រកួតដំបូងនៅដើមខែកក្កដាកន្លងមកនេះ មានការប្រកួតជាច្រើនប្រកួតទៅតាមក្នុងដី និងក្រៅដី ដោយឡែកការរងរបួសរបស់កីឡាករក្នុងលីកឆ្នាំនេះហាក់មានសភាពធ្ងន់ធ្ងរជាងឆ្នាំមុនៗ ពោលគិតត្រឹមតែរយៈពេល១០ថ្ងៃប៉ុណ្ណោះ មានកីឡាកររងរបួសធ្ងន់៣នាក់ទៅហើយ។ ដោយនៅថ្ងៃទី១៩ ខែកក្កដា នៅកីឡដ្ឋានស្តាតចាស់ ជាការប្រកួតរវាងក្រុមបឹងកេតអង្គរ នឹងក្រុមស្វាយរៀង ក្នុងការប្រកួតនេះ កីឡាករខ្សែការពារ Adekule James Michealរបស់ស្វាយរៀង បានទទួលរងរបួសបាក់កជើងខាងស្តាំ ក្រោយពីប៉ះគ្នាជាមួយខ្សែប្រយុទ្ធរបស់បឹងកេតអង្គរ ឃួន ឡាបូរ៉ាវី។ រំលងផុតមិនទាន់បានមួយសប្តាហ៍ស្រួលបួលផង ពោលថ្ងៃទី២៥ ខែកក្កដា នៅសាលាបាល់ទាត់ជាតិបាទី កីឡាករមួយរូបទៀត សុក រិទ្ធី ខ្សែការពាររបស់ក្រុមណាហ្គាវើល ក៏ទទួលរងរបួសបាក់ដៃឆ្វេង ក្នុងការប្រកួតជាមួយ ក្រុមខេមបូឌានលីកថៃហ្គ័រ។ ដោយឡែក ក្រោយបាន៤ថ្ងៃ គឹម្សិលមិញនេះ កីឡាករ ងយ ស្រីុន ខ្សែការពារក្លឹបភ្នំពេញក្រោន បានរបួសបាក់ដៃឆ្វេង នៅពេលដែលកីឡាកររូបនេះព្យាយាមលោតទាត់បាល់ចេញ( ផ្គាប់ចាន) ការពារពីការលើកបាល់ចូលក្នុងតំបន់គ្រោះថ្នាក់របស់ក្រុមបៀលប្រាយយូណាយធីត។ សរុបមកចាប់ពីថ្ងៃទី១៩ ដល់ទី២៩ ខែកក្កដា ប៉ុណ្ណោះ មានកីឡាកររងរបួសធ្ងន់ដល់ទៅ៣នាក់ ហើយសុទ្ធសឹងតែជាខ្សែការពារទាំងបីរូបទៀត។

យ៉ាងណាមិញ សូមឱ្យពួកគាត់ឆាប់ជាសះស្បើយពីរបួសផងដែរ!

11760117_1008938312484596_4409884727961276477_n
កីឡាករAdekule James Micheal​(ដេក) រងរបួសបាក់កជើងខាងស្តាំ (រូបភាព៖ បឹងកេតអង្គរ)

11012785_669784029819883_8131953282761656390_n

កីឡាករ សុក រិទ្ធី បាក់ដៃខាងឆ្វេង

11800591_738687286277468_6675920078896709678_n
កីឡាករ ងយ ស្រីុន បាក់ដៃខាងឆ្វេង (រូបភាព៖ ហ្វេកបុក)

អត្ថបទ៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ