លី វ៉ាហេទ មិនបានទៅវៀតណាមជាមួយក្រុម U-19 ល្ងាចមិញឡើយ ដោយសារ…!

ភ្នំពេញ៖ ស្របពេលក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំ(U-19)កម្ពុជា ចេញទៅវៀតណាម ដើម្បីចូលរួមប្រកួតពានរង្វាន់ AFF U-19 Championships 2016 កាលពីល្ងាចមិញ គឺមិនឃើញវត្តមានខ្សែការពារមកពីក្លឹបបឹងកេតអង្គរកីឡាករ លី វ៉ាហេទ រួមដំណើរជាមួយឡើយ រហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួន ដែលទៅជូនដំណើរដល់អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មានការងឿឆ្ងល់ជាខ្លាំងទៀតផងដែរ ។

ly-vahed-in-national-team

ជុំវិញបញ្ហានេះត្រូវបានគ្រូបង្វឹកក្រុម U-19កម្ពុជាលោក Ohara Kazunori បកស្រាយថា លី វ៉ាហេទ ពិតជាមិនបានធ្វើដំណើរទៅជាមួយកីឡាករដទៃពិតមែន ដោយសារគេមានភារៈកិច្ចជួយក្លឹបបឹងកេតអង្គរ នៅក្នុងការប្រកួតចុងក្រោយនៃលីគកំពូលកម្ពុជា នាល្ងាចថ្ងៃទី១០ ខែកញ្ញានេះសិន ប៉ុន្ដែ វ៉ាហេទ នឹងធ្វើដំណើរទៅវៀតណាមតាមក្រោយ បន្ទាប់ពីការប្រកួតរវាងក្រុមបឹងកេតអង្គរ និងក្រុមប៉ូលីសត្រូវបានបញ្ចប់ ។

ohara-kazunori

ly-vahed

ប៉ុន្ដែគ្រូបង្វឹកជនជាតិជប៉ុនរូបនេះ បានបន្ថែមថា ចំពោះការធ្វើដំណើរតាមក្រោយរបស់ លី វ៉ាហេទ មិនទាន់ប្រាកដថា គេអាចជួយក្រុមពេលជួបក្រុមយុវជនអូស្ដ្រាលីថ្ងៃនៅបើកឆាកបាន ឬក៏អត់នោះទេ គឺអាស្រ័យលើការតាមដានស្ថានភាពកម្លាំងគេជាមុនសិន ។ តែបើ វ៉ាហេទ មិនមានបញ្ហាអ្វីទេនោះ គឺលោកនឹងដាក់ឲ្យគេលេងធម្មតា ។

គួរបញ្ជាក់ថា គូប្រកួតបើកឆាកពានរង្វាន់ AFF U-19 Championships 2016 របស់ក្រុម U-19កម្ពុជា គឺក្រុមយុវជនអូស្ដ្រាលី ដែលនឹងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញាដើមសប្ដាហ៍ក្រោយ ។ ចំណែកគូប្រជែងបន្ដបន្ទាប់ក្នុងពូលB រួមមានក្រុមខ្លាំងថៃ មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី និងក្រុមយុវជនឡាវ ដែលក្រុម U-19កម្ពុជា ត្រូវការឈ្នះយ៉ាងហោចណាស់ ៤ប្រកួត ដើម្បីឡើងទៅជុំបន្ទាប់នៃពានយុវជនប្រចាំតំបន់អាស៊ាននេះបាន ៕

u19-to-vietnam

u-19

u19-cambodia

u-19-go-to-vietnam

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ