EPL: Manchester United ឬ Manchester City ទទួលបាន ៣ ពិន្ទុយប់នេះ!!!

ក្រោយសម្រាករយៈពេលជិតពីរសប្តាហ៍រួចមក ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានត្រលប់មកសាជាថ្មីជាមួយនឹងការប្រកួតរវាងក្លឹបធំពីរ Manchester Derby ដែលនឹងធ្វើឡើងនៅល្ងាចថ្ងៃសៅរ៍នេះ។

ក្លឹបបិសាចក្រហម Manchester United នឹងបើកកីឡដ្ឋាន Old Trafford របស់ខ្លួនដើម្បីគូរប្រកួតនៅក្នុងទីក្រុងតែមួយក៏ដូចជាគូរប្រជែងជើងឯកលីកកំពូលអង់គ្លេស ក្លឹប Manchester City នៅល្ងាចថ្ងៃសៅរ៍ ទី ១០ កញ្ញា ២០១៦ វេលាម៉ោង ១៨:៣០ នាទីល្ងាច។

10-09-2016-01-ស្ថិតិ

ក្លឹប Manchester United នឹងក្លឹប Manchester City ធ្លាប់ជួបគ្នាចំនួន ៣៨ ប្រកួតដែលក្នុងនោះក្លឹប Manchester United ឈ្នះ ២០ ប្រកួត ក្លឹប Manchester City ឈ្នះ ១១ ប្រកួត នឹង ស្មើគ្នា ៧ ប្រកួត។

screen-shot-2016-09-09-at-9-32-22-pm

ចំណែកឯការជួបគ្នា ៥ ប្រកួតចុងក្រោយគឹក្រុមទាំងពីរឈ្នះសុទ្ធតែឈ្នះ ២ ប្រកួតដូចគ្នា ព្រមទាំង ស្មើ ១ ប្រកួតផងដែរ។

screen-shot-2016-09-09-at-9-31-58-pm

ប្រសិនជាយើងមើលពីស្ថិតិរបស់ក្រុមទាំងពីរនៅក្នុងរដូវកាលនេះក្រោយការប្រកួត ៣ វិញ យើងឃើញថា ក្លឹបបិសាចក្រហម Manchester United បច្ចុប្បន្នកំពុងតែលេខ ៣ ខណៈដែលក្លឹប Manchester City ឈនៅលេខ ១ ទោះបីជាក្រុមទាំងពីរសុទ្ធឈ្នះ ៣ ប្រកួតដំបូងដូចគ្នាតែក្លឹប Manchester City រកបានគ្រាប់បាល់ច្រើនជាង។

screen-shot-2016-09-09-at-9-36-30-pm

-កីឡាករ

អ្នកចាត់ការទូទៅក្លឹប Manchester United លោក Jose Mourinho គឺគ្មានបញ្ហារឿងកីឡាករនោះទេទោះបីជាកីឡាករ Luke Shaw និង Henrikh Mkhitaryan ទទួលរងរបួសបន្តិចបន្តួចមុនពេលសម្រាកក៏ដោយ។

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Manchester City កីឡាករ Agüero នឹងត្រូវអវត្តមានក្នុងការប្រកួតដ៏ធំនេះបន្ទាប់ពីត្រូវពិន័យ ៣ ប្រកួតក្រោយការឲ្យកែងកីឡាកររបស់ក្លឹប West Ham ក្នុងការប្រកួតកន្លងទៅ។

អ្នកចាំទី Claudio Bravo ដែលទើបតែចូលរួមជាមួយក្លឹបា Manchester City អាចនឹងបង្ហាញខ្លួនលើកដំបូងក្នុងការប្រកួតនេះបន្ទាប់ពីបានចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមកាលពីថ្ងៃព្រហស្បន៍ និង សុក្រកន្លងទៅ។

ចំណែកឯកីឡាករ Leroy Sane បានបញ្ជាក់ថាខ្លួនអាចលេង ស្របពេលដែលលោក Pep Guardiola បានប្រាបថាកីឡាករ Ilkay Gundogan មានស្ថានភាពល្អប្រសើរបន្តិចហើយ។

screen-shot-2016-09-09-at-9-47-45-pm

-អ្នកចាត់ការទូទៅ

ការប្រកួតនេះផងដែរមិនមែនត្រឹមតែជាការប្រកួត Manchester Derby នោះទេ តែនេះក៏ជាការប្រកួតរវាងអ្នកចាត់ការទូទៅក្លឹបដ៏ល្បីពីររូប លោក Jose Mourinho អ្នកចាត់ការទូទៅក្លឹប Manchester United និង លោក Pep Guardiola អ្នកចាត់ការទូទៅក្លឹប Manchester City ដែលទើបតែចូលកាន់ដំណែងនារដូវកាលនេះផងដែរ។

លោក Jose Mourinho បានបង្ហាញចំណាប់អារម្មណ៍មុនការប្រកួតថា៖ “ខ្ញុំដឹងថាការប្រកួត Manchester Derby មានន័យចំពោះក្លឹប Manchester United។ ប្រសិនជាអ្នកចង់ជោគជ័យ អ្នកត្រូវតែឈ្នះការប្រកួត។ ”

លោក Pep Guardiola ក៏បានប្រាប់ថា៖ “ខ្ញុំនិយាយជាច្រើនលើកច្រើនសារហើយ ខ្ញុំពិតជាគោរពដល់ Mourinho។ ខ្ញុំតែងតែរៀនពីមិត្តរួមអាជីពរបស់ខ្ញុំ ហើយចំពោះគាត់ខ្ញុំក៏រៀនពីគាត់ដូចគ្នា។”

គួរបញ្ជាក់ផងដែរថា អ្នកចាត់ការទូទៅដ៏ល្បីទាំងពីររូបនេះធ្លាប់ជួបគ្នា ១៦ លើកដោយក្នុងនោះលោក Pep Guardiola ឈ្នះ៧ ប្រកួត លោក Jose Mourinho ឈ្នះតែ ៣ ប្រកួតប៉ុណ្ណោះ ហើយស្មើគ្នា៦ ប្រកួត។

_91074189_josemvspepg

អត្ថបទ៖ រិទ្ធី

រូបភាព៖ BBC Sports & Premier League

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ