Thai League: កាលវិភាគប្រកួតសប្តាហ៍ទី ២៩

ការប្រកួតលីកកំពូលនៃប្រទេស ថៃ ឬ Toyota Thai League 2016 សប្តាហ៍នេះបានត្រលប់មកជាថ្មីជាមួយនឹងការប្រកួតសប្តាហ៍ទី ២៩ បន្ទាប់ពីបានសម្រាកអស់រយៈពេល ៣ សប្តាហ៍ដើម្បីទុកឱកាសឲ្យក្រុមជម្រើសជាតិថៃ ធ្វើការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក២០១៨។ ការប្រកួតនៅក្នុងសប្តាហ៍នេះមានការប្រកួតគូរពិសេសៗជាច្រើនដោយនៅថ្ងៃសៅរ៍មានការប្រកួត ៥ ប្រកួតនឹហើយនៅថ្ងៃអាទិត្យមាន ៤ ប្រកួត។

សម្រាប់ការប្រកួតសប្តាហ៍ទី ២៩ នេះក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុបនៃលីកកំពូលប្រទេសថៃក្លឹប Muanthong United នឹងត្រូវជួបប្រកួតជាមួយក្លឹប Sukhothai។ ការប្រកួតនេះផងដែរគឹជាការប្រកួតមួយសំខាន់សម្រាប់ក្លឹប Muagnthong United ដែលត្រូវការឈ្នះដើម្បីរក្សារដំណែងកំពូលតារាងនិង ដើម្បីបន្តដាក់សម្ពាធទៅលើក្លឹប Bangkok United ដែលបច្ចុប្បន្ននៅពីក្រោយក្លឹប Muangthong United ៣ ពិន្ទុ។

រីឯក្លឹប Bangkok United ដែលកំពុងតែប្រដេញពិន្ទុជាមួយក្លឹប Muangthong United នោះនឹងត្រូវជួបប្រកួតជាមួយក្លឹប Sisaket។  ខណៈដែលការប្រកួតធំប្រចាំសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹបជើងឯករដូវកាលមុន Buriram United នឹងត្រូវទទួលភ្ញៀវក្លឹប Bangkok Glass ក្នុងការប្រកួតសប្តាហ៍នេះ។ ខាងក្រោមនេះជាកាលវិភាគប្រកួតទាំងស្រុងសម្រាប់សប្តាហ៍ទី ២៩៕

14291875_1767431366871565_3414319411678865399_n

អត្ថបទ៖ រិទ្ធី

ប្រភព៖ Toyota Thai League

មតិយោបល់

Sponsor

អត្ថបទថ្មីៗ