ចាន់ វឌ្ឍនាកា ថា បើបានស្បែកជើងមាស គឺជាសំណាង ព្រោះអត់បានលេងថ្ងៃចុងក្រោយ

ភ្នំពេញ៖ ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ក្រុមបឹងកេតអង្គរ កីឡាករ ចាន់ វឌ្ឍនាកា ហាក់មិនទាន់មានជំនឿចិត្តក្នុងការគ្រងតំណែងម្ចាស់ស្បែកជើងមាស រដូវកាលថ្មីនេះឡើយបើទោះបីជាបណ្ដោះអាសន្នខ្លួនកំពុងឈរកំពូលតារាងអ្នកស៊ុតបញ្ចូលទីគូប្រកួតច្រើនជាងគេ (Top-Scorer) ជាមួយនឹងគ្រាប់បាល់ចំនួន ២២គ្រាប់ក៏ដោយ ផ្ទុយទៅវិញ គេបានលើកឡើងថា បើបានពានស្បែកជើងមាសមែន គឺជាសំណាងរបស់ខ្លួន ។

13938150_1778369045733929_503980479029714899_o

ការលើកឡើងបែបនេះ គឺមុនពេលក្រុមបឹងកេតអង្គរ ត្រូវប្រកួតចុងក្រោយជាមួយក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលីស) ដើម្បីកំណត់ជោគវាសនាក្លាយជាជើងឯកលីគកំពូលកម្ពុជា នៅថ្ងៃទី១០ ខែកញ្ញាស្អែកនេះ ខណៈ ចាន់ វឌ្ឍនាកា មិនបានចូលរួមនោះទេដោយសារការជាប់ពិន័យកាតលឿង ២ដង ។ ហេតុនេះហើយទើបធ្វើឲ្យ វឌ្ឍនាកា មិនទាន់មានជំនឿចិត្តខ្ពស់ក្នុងការទទួលបានបានស្បែងជើងមាសដូច្នេះ ។

13987394_1778368862400614_3912471475779909693_o

កីឡាករដ៏សំខាន់របស់ក្រុមបឹងកេត និងក្រុមជម្រើសជាតិកម្ពុជារូបនេះ បាននិយាយថា៖ «ខ្ញុំអត់សូវហ៊ានសង្ឃឹមទេព្រោះអីប្រកួតចុងក្រោយខ្ញុំអត់បានលេង អុីចឹង ខ្ញុំគិតថា វាជាសំណាងរបស់ខ្ញុំ» ។ ប៉ុន្ដែទោះជាយ៉ាងនេះក្ដីបច្ចុប្បន្នអតីតម្ចាស់ស្បែងជើងមាសឆ្នាំចាស់រូបនេះ កំពុងឈរកំពូលតារាង Top-Scorer ដោយរកបាន ២២គ្រាប់គ្រាដែលគូប្រជែងកីឡាករ Choe Myong-Ho នៃក្រុមក្រសួងការពារជាតិ ទើបរកបាន ១៧គ្រាប់ប៉ុណ្ណោះ ។

12565379_1667234460220023_2591031867941912092_n-600x600

តាមការមើលឃើញជាក់ស្ដែងបែបនេះ អ្នកតាមដានវិស័យកីឡាភាគច្រើនបានលើកឡើងថាឱកាសគ្រងតំណែងម្ចាស់ស្បែងជើងមាសឆ្នាំនេះ គឺ ចាន់ វឌ្ឍនាកា មានសង្ឃឹម ៩០%ទៅហើយបើទោះបីគេអស់ឱកាសរកគ្រាប់បាល់បន្ថែមក៏ដោយ ។ តែយ៉ាងណាមិញ វឌ្ឍនាកា ធ្លាប់បានរំឮកខ្លួនឯងថា ត្រូវជួយក្រុមបឹងកេតលើកពានឲ្យបាន មិនសូវខ្វល់ពីស្បែកជើងមាសនេះឡើយ ។ ជាងនេះទៅទៀត គេថែមទាំងសម្ដែងការសោកស្ដាយដែលមិនបានជួយមិត្តរួមក្រុមក្នុងប្រកួតចុងក្រោយទៀតផង ៕

 

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ