ក្លិបយុវជន នាំមុខគេក្នុងការប្រកួតតេក្វាន់ដូ ITF ថ្នាក់ជាតិឆ្នាំ២០១៦ លើវិញ្ញាសាសម្តែងមេគុន

ភ្នំពេញ៖ ការប្រកួតកីឡាតេក្វាន់ដូ I.T.F ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០១៦ ដែលបានចាប់ផ្ដើមពីថ្ងៃទី៨ ខែកញ្ញាមកនោះបានបញ្ចប់លើវិញ្ញាសាសម្តែងហើយនៅថ្ងៃទី៩ ខែកញ្ញានេះ។ សម្រាប់វិញ្ញាសាសម្តែងមេគុនអាយុក្រោម ១៧ឆ្នាំចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ គនលី រតនៈ មកពីក្លិបយុវជន, ចំណាត់ថ្នាក់លេខ២ បានទៅលើ កែវ សមត្ថសិក្ក មកពីក្លិបយុវជន និងចំណាត់ថ្នាក់លេខ៣ បានទៅលើ ចាន់ថនចាន់សុរ៉ានាថ មកពីក្លិបសកលវិទ្យាល័យIIC។

IMG_3772 [800x600]

ចំណែកវិញ្ញាសាសម្តែងមេគុនខែ្សក្រវាត់ក្រោមខ្មៅបុរសវិញ ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាករ កូយ វិស្ណុ មកពីក្លិបយុវជន, ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាករ ហង្ស ដាណេត មកពីក្លិបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករពេញ រដ្ឋា មកពីក្លិបសេរីភាព។ ចំពោះវិញ្ញាសាសម្តែងមេគុនខែ្សក្រវាត់ក្រោមខ្មៅនារី ចំណាត់ថ្នាក់លេខ១ បានទៅលើកីឡាការិនី រស់ ស្រីនិចមកពីក្លិបយុវជន១, ចំណាត់ថ្នាក់លេខ២ បានទៅលើកីឡាការិនីលឹម ខេង មកពីក្លិបយុវជន១ និងចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាការិនី ស្រុីវ ស៊ូហ្គេច មកពីក្លិបសេរីភាព។

maxresdefault-1

រីឯវិញ្ញាសាសម្តែងមេគុនខែ្សក្រវាត់១ដាន់ ចំណាត់ថ្នាក់លេខ១ បានទៅលើ នាង សីហា មកពីក្លិបកងរាជអាវុធហត្ថភ្នំពេញ, ចំណាត់ថ្នាក់លេខ២ បានទៅលើស្លះ ម៉ាត់សារី មកពីក្លិបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងចំណាត់ថ្នាក់លេខ៣ បានទៅលើទ្រី វរលក្ខណ៍ មកពីក្លិបយុវជន។ ដោយឡែក វិញ្ញាសាសម្តែងមេគុនក្រុមបុរសនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលក្រុម១ ចំណាត់ថ្នាក់លេខ២ បានទៅលើក្លិបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាលក្រុម២ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្លិបយុវជន។ នៅក្នុងការប្រកួតជើងឯកឆ្នាំដំបូងនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៣៣១នាក់ក្នុងនោះមានកីឡាការិនីចំនួន ៧៦នាក់ដោយមានក្លិបចំនួន ១៥ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ