EPL: កាលវិភាគប្រកួតសប្តាហ៍ទី ៤

ក្រោយសម្រាករយៈពេលជិតពីរសប្តាហ៍រួចមក ការប្រកួតបាល់ទាត់ English Premier League រដូវកាល ២០១៦-២០១៧ បានត្រលប់មកសាជាថ្មីជាមួយនឹងការប្រកួតសប្តាហ៍ទី ៤ ជាមួយនឹងការប្រកួតធំៗជាច្រើនដែលលោកអ្នកមិនអាចរំលងបាននោះទេ។

សម្រាប់ការប្រកួតសប្តាហ៍នេះលោកអ្នកប្រាកដជាមិនចង់រំលងនោះទេដោយការប្រកួតរវាងក្លឹបធំពីរ Manchester Derby នឹងធ្វើឡើងនៅថ្ងៃសៅរ៍សប្តាហ៍នេះ។ ក្លឹបបិសាចក្រហម Manchester United នឹងបើកកីឡដ្ឋាន Old Trafford របស់ខ្លួនដើម្បីគូរប្រកួតនៅក្នុងទីក្រុងតែមួយក៏ដូចជាគូរប្រជែងជើងឯកលីកកំពូលអង់គ្លេស ក្លឹប Manchester City នៅថ្ងៃសៅរ៍ ទី ១០ កញ្ញា ២០១៦ វេលាម៉ោង ១៨:៣០ នាទីល្ងាច។

ការប្រកួតនេះផងដែរមិនមែនត្រឹមតែជាការប្រកួត Manchester Derby នោះទេ តែនេះក៏ជាការប្រកួតរវាងអ្នកចាត់ការទូទៅក្លឹបដ៏ល្បីពីររូប លោក Jose Mourinho អ្នកចាត់ការទូទៅក្លឹប Manchester United និង លោក Pep G Guardiola អ្នកចាត់ការទូទៅក្លឹប Manchester City ដែលទើបតែចូលកាន់ដំណែងនារដូវកាលនេះផងដែរ។

ក្រៅពីការប្រកួតនេះនៅមានការប្រកួតធំជាច្រើនទៀតដែលក្នុងនោះមាន ក្លឹប Arsenal នឹងបើកកីឡដ្ឋាន Emirates Stadium ដើម្បីទទួលក្លឹប Southampton ស្របពេលដែលក្លឹប Liverpool ទទួលក្លឹបជើងឯករដូវកាលមុន Leicester City។

ចំណែកឯការប្រកួតនៅថ្ងៃអាទិត្យវិញមានមួយគូដែលក្លឹបតោខៀវ Chelsea ត្រូវធ្វើដំណើរទៅសូរសុខទុក្ខក្លឹប Swansea ខណៈការប្រកួតរវាងក្លឹប Sunderland ជាមួយនឹងក្លឹប Everton នឹងត្រូវធ្វើឡើងនៅម៉ោង ២ រំលងអធ្រាត្រថ្ងៃទី ១៣ កញ្ញា។ ខាងក្រោមជាកាលវិភាគប្រកួតសម្រាប់សប្តាហ៍ទី ៤៕

week-4

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ