Bundesliga: Schalke 04 ឬ Bayern Munich រកបាន ៣ ពិន្ទុយប់នេះ

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អាល្លឺម៉ង់ ឬ Bundesliga រដូវកាល ២០១៦-២០១៧ បានត្រលប់មកជាថ្មីបន្ទាប់ពីបានសម្រាកប៉ុន្មានសប្តាហ៍។ សម្រាប់ការប្រកួតនៅសប្តាហ៍ទី ២ នេះ ការប្រកួតធំដែលលោកអ្នកទន្ទឹងរង់ចាំនោះនឹងមកដល់យប់នេះដែលជាការប្រកួតរវាងក្លឹប FC Bayern Munich នឹងត្រូវធ្វើដំណើរទៅកាន់កីឡដ្ឋាន Veltins-Arena ដែលជាផ្ទះរបស់ក្លឹប Schalke 04។ ការប្រកួតនេះនឹងធ្វើឡើងនៅវេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រថ្ងៃទី ១០ កញ្ញា ២០១៦ នេះ។

– ស្ថិតិនៃការប្រកួតកន្លងមក

  • ក្លឹប Bayern បានឈកំពូលតារាង Bundesliga បាន ១២២ ប្រកួតក្នុងការប្រកួត ១៣៧ ប្រកួតចុងក្រោយ។
  • ការឈ្នះរបស់ក្លឹប Bayern ក្នុងលទ្ធផល ៦-០ ទៅលើក្លឹប Bremen គឺជាការឈ្នះច្រើនបំផុតនៅថ្ងៃបើកឆាកក្នុងប្រវិត្តសាស្រ្ត Bundesliga។
  • ក្លឹប Schalke ក្រោមការដឹកនាំរបស់លោក Markus Weinzierl គឹទទួលបរាជ័យក្នុងប្រកួតនៅថ្ងៃបើករដូវកាលដំបូង ៥ ដងព្រមទាំងក្រុមមិនអាចរកបានគ្រាប់បាល់នោះទេ។
  • ក្លឹប Bayern មិនដែលចាញ់នោះទេក្នុងការជួបគ្នា ១១ ប្រកួតចុងក្រោយជាមួយក្លឹប Schalke 04 ដោយក្នុងនោះក្លឹប Bayern Munich ឈ្នះ ៩ នឹង ស្មើ ២។ បរាជ័យចុងក្រោយរបស់ក្លឹប Bayern ក្នុងការប្រកួតជាមួយក្លឹប Schalke 04 គឺនៅខែ ធ្នូ ២០១០។

10-09-2016

– នេះជាកីឡាករដែលអាចជាប់ជាជម្រើស ១១ ដំបូង ក្នុងការប្រកួតរវាងក្លឹបទាំងពីរ

ក្លឹប Schalke: Fährmann – Caicara, Naldo, Höwedes, Baba – Geis, Bentaleb, Konoplyanka, Meyer – Huntelaar, Embolo

អវត្តមាន: Coke (របួសជង្គង់), Uchida (Achilles),

គ្រូបង្គោលក្លឹប: លោក Markus Weinzierl

schalke-squad

ក្លឹប Bayern: Neuer – Lahm, Martinez, Hummels, Alaba – Alonso, Thiago, Sanches – Müller, Ribery – Lewandowski

អវត្តមាន: Badstuber, Boateng, Robben (កាយសម្បទាមិនទាន់រឹងមាំអាចចូលលេងបាន), Coman (កែងជើង)

គ្រូបង្គោលក្លឹប: Carlo Ancelotti

bayern-squad

អត្ថបទ៖ រិទ្ធី

ប្រភព៖ Bundesliga.Com

រូបភាព៖ Shcalke 04 & Bayern Munich

មតិយោបល់

Sponsor

អត្ថបទថ្មីៗ