សមាជិកក្រុម U-19 កម្ពុជាម្នាក់ត្រូវបានជម្រុះចេញពីបញ្ជីឈ្មោះកីឡាករទាំង ២៣ នាក់នៅព្រឹកនេះ

ភ្នំពេញ៖ យោងតាមប្រភពច្បាស់ការណ៍មួយបានឱ្យដឹងថា សមាជិកមួយរូបនៃក្រុមយុវជនជម្រើសជាតិអាយុក្រោម១៩ ឆ្នាំកម្ពុជា ត្រូវបានជម្រុះចេញពីបញ្ជីឈ្មោះកីឡាករជម្រើសទាំង ២៣រូបដែលត្រូវចេញទៅប្រកួតដណ្តើមពានរង្វាន់សហព័ន្ធកីឡាបាល់ទាត់អាសុីអាគ្នេយ៍អាយុក្រោម ១៩ឆ្នាំប្រចាំឆ្នាំ២០១៦ ឬ AFF U-19 Championship 2016 នៅប្រទេសវៀតណាម ដែលជាការសម្រេចចុងក្រោយមុនពេលដែលពួកគេត្រូវចេញដំណើរឆ្ពោះទៅទីក្រុងហាណូយនៅល្ងាចនេះ។

14241681_1349385435088977_8561041795182803781_o

ប្រភពដដែលបានបញ្ជាក់ថា កីឡាករ គីម ហាប់ ដែលជាប្រធានក្រុមថ្នាលយុវជនរបស់ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រូវបានជម្រុះចេញហើយនៅព្រឹកនេះ ខណៈដែលមិត្តរួមក្រុមដទៃទៀតបានព្យាយាមលើកទឹកចិត្ត ស្របពេលដែលកីឡាកររូបនេះក៏បានផ្ញើរសារជូនពរដល់មិត្តរួមក្រុមរបស់ខ្លួនឱ្យខិតខំប្រឹងប្រែងដើម្បីដណ្តើមជ័យជម្នះនៅក្នងការប្រកួតដ៏សំខាន់នេះ។ ជាមួយគ្នានេះ តាមការផ្សព្វផ្សាយរបស់ក្លឹបភ្នំពេញក្រោនបានឱ្យដឹងថា កីឡាករ យើុ សាហ្វី ដែលទើបតែត្រូវបានកោះហៅឱ្យចូលហ្វឹកហាត់ជាថ្មីដោយគ្រូបង្វឹកជនជាតិជប៉ុន Ohara នោះត្រូវបានជាប់ជាកីឡាករជម្រើសទាំង ២៣ រូបជំនួសវិញ។

14231325_1347511898609664_3391474217605258698_o

សូមបញ្ជាក់ថា កីឡាករ គីម ហាប់ ក៏ជាសមាជិកម្នាក់របស់ក្រុមU-19 កម្ពុជាដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការដណ្តើមយកភាពជោគជ័យជូនជាតិមាតុភូមិតាមរយៈការឈ្នះមេដាយមាសនៅក្នុងការប្រកួតលើវិញ្ញាសាបាល់ទាត់ ក្នុងព្រឹត្តិការណ៍ Mekong Goodwill Games នៅប្រទេសថៃនាពេលថ្មីៗនេះ៕

13439110_1046973282046483_2647511738018537558_n

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ