Ligue 1: PSG ទទួលក្លឹប Saint-Etienne នៅរាត្រីនេះ

ការប្រកួតពានរង្វាន់បាល់ទាត់លីកកំពូលនៃប្រទេស បារាំង ឬ French Ligue 1 រដូវកាល ២០១៦-២០១៧ បានត្រលប់មកជាថ្មីនៅក្នុងការប្រកួតសប្តាហ៍ទី ៤ បន្ទាប់ពីបានសម្រាកដើម្បីទុកឱកាសឲ្យកីឡាករបំពេញភារកិច្ចឲ្យក្រុមជម្រើសជាតិ។

សម្រាប់ការប្រកួតសប្តាហ៍នេះក្លឹបជើងឯករដូវកាល ២០១៥-២០១៦ Paris Saint-Germain នឹងត្រូវបើកកីឡដ្ឋាន Parc des Princes របស់ខ្លួនដើម្បីទទួលក្រុមភ្ញៀវ Saint-Etienne នៅវេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រថ្ងៃទី ១០ កញ្ញានេះ។ ការប្រកួតនេះអាចនិយាយបានថាជាការប្រកួតសំខាន់របស់ក្លឹប Paris Saint-Germain ដោយក្លឹបការពារដំណែងជើងឯកមួយនេះត្រូវការឈ្នះដើម្បីបន្តការប្រកួតប្រជែងដំណែងជើងឯកនារដូវកាលនេះបន្ទាប់ពីបានចាញ់ក្លឹប AS Monaco ក្នុងលទ្ធផល⁣ ៣-១ កាលពីសប្តាហ៍ទី ៣ កន្លងទៅ។ ដូចនេះបច្ចុប្បន្ន ក្លឹប Paris Saint-Germain ឈនៅលេខ ៥ ដែលមាន ៦ ពិន្ទុក្រោយ ៣ ប្រកួតខណៈក្លឹប AS Saint-Etienne ឈនៅលេខ ១០ ដែលមាន ៤ ពិន្ទុ។

09-09-2016

ការប្រកួតរវាងក្រុមទាំងពីរប្រសិនជាយើងមើលទៅលើស្ថិតិ គឹយើងអាចឃើញថាក្លឹប Paris Saint-Germain មានសង្ឃឹមឈ្នះច្រើនជាងក្លឹប AS Saint-Etienne ខណៈការជួបគ្នារវាងក្រុមទាំងពីរ ១០ ដងចុងក្រោយក្លឹប Paris Saint-Germain ឈ្នះ ៩ ប្រកួត ខណៈក្លឹប AS Saint-Etienne ឈ្នះតែ ១ ប្រកួតប៉ុណ្ណោះ។ លោកអ្នកអាចមើលពីលទ្ធផល ១០ ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរបាននៅខាងក្រោម។

ទោះជាយ៉ាងណាអ្វីៗមិនទាន់ប្រាកដនោះទេ ដូច្នេះលោកអ្នកដេលស្នេហាវិស័យកីឡាបាល់ទាត់ជាពិសេសអ្នកគាំទ្រលីកកំពូលនៃប្រទេស បារាំង Ligue 1 នោះកុំភ្លេចតាមដានទស្សនាការប្រកួត។ ចាំមើលថាតើងក្លឹប Paris Saint-Germain បន្តកំណត់ត្រាឈ្នះជាបន្តទៀត ឬក្លឹប AS Saint-Etienne រកបំបែកកំណត់ត្រាចាញ់ ៥ ប្រកួតជាប់គ្នាក្នុងជំនួបរវាងក្រុមទាំងពីរបាននៅរាត្រីនេះ៕

screen-shot-2016-09-09-at-9-14-35-am

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ