ភ្នំពេញក្រោន ទទួលកាដូ៣ពិន្ទុពីBBU ទាំងពិបាក

ការប្រកួតមិត្តហ្វូនខេមបូឌានលីកឆ្នាំ២០១៥ នាល្ងាចមិញនេះ ភ្នំពេញក្រោន បានកាដូចំនួន៣ពិន្ទុ ពីបៀលប្រាយយូណាយ ធីត ក្រោយពីខ្លួនបានឱ្យបៀលប្រាយ យូណាយធីត​ស្គាល់ពាក្យថា ចាញ់ ជាលើកទី២បន្ទាប់ពីបរាជ័យលើកទី១ ក្រោមថ្វីជើងបឹងកេតអង្គរ។ សម្រាប់ភ្នំពេញក្រោន ក៏មិនងាយយកបាន៣ពិន្ទុដោយងាយៗនោះដែរ ពោលទម្រាំតែបាន១គ្រាប់ ខ្លួនបានប្រើគ្រប់យុទ្ធសាស្ត្រ ដើម្បីបំបែកកងការពារដ៏រឹងមាំរបស់បៀលប្រាយ រហូតដល់នាទីទី៣៤ កីឡាករដែលតែងតែបង្ហាញនូវភាពលេចធ្លោ ក៏ដូចជារកគ្រាប់បាល់ឱ្យក្រុម Booysen អាចទម្លាយសំណាញ់ ដើម្បីបំបែកពងមាន់ក្នុងទឹកដីរបស់ខ្លួន។ លទ្ធផលនេះរក្សា រហូតដល់ចប់ការប្រកួត ដូច្នេះ ភ្នំពេញក្រោន យកឈ្នះ បៀលប្រាយយូណាយធីត ក្នុងលទ្ធផល ១-០៕

1

2

3

4

5

អត្ថបទ/រូបភាព៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ