សេន ប៊ុនថេន វិលមកប្រកួតជាមួយថៃលើសង្វៀន CNC ក្រោយបាត់មុខជិត ២ឆ្នាំ

ភ្នំពេញ៖ បន្ទាប់ពីបានអវត្តមានពីលើសង្វៀនអស់រយៈកាលជិត ២ឆ្នាំមកហើយនោះ កីឡាករប្រដាល់ជើងខ្លាំងកម្ពុជា សេន ប៊ុនថេន នឹងត្រូវបង្ហាញមុខសារជាថ្មីនៅលើសង្វៀន CNC នៅថ្ងៃទី១០ ខែកញ្ញា ស្អែកនេះ ដោយត្រូវប៉ះជាមួយអ្នកប្រដាល់ថៃ Saeng Phit ហើយនេះពិតជាការប្រកួតដ៏សំខាន់មួយដែលទស្សនិកជន ក៏ដូចជាអ្នកគាំទ្រជាច្រើនបានទន្ទឹងរង់ចាំជាយូរមកហើយ។

sen-bunthen-2-800x600

គេនៅចាំបានថា កាលពីប៉ុន្មានឆ្នាំមុននេះមានការប៉ះទង្គិចសំដីគ្នាមួយប្រាវរវាងកីឡាករ សេន ប៊ុនថេន ជាមួយនឹងម្ចាស់ខ្សែក្រវាត់ ISKA វ៉ន វីវ៉ា ដែលបានធ្វើឲ្យគេផ្អើលថានឹងមានការប្រកួតគ្នារវាងអ្នកប្រដាល់ទាំង ២ រូបនេះជាក់ជាមិនខាន ។ យ៉ាងណាក៏ដោយ បន្ទាប់ពីថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់បានហាមប្រាមមិនឱ្យអ្នកទាំងពីរប្រើប្រាស់សង្វៀនដើម្បីដោះស្រាយទំនាស់រួចមក អ្វីៗក៏បានស្ងប់ស្ងាត់ជាបន្តបន្ទាប់ ខណៈដែលកីឡាករជើងខ្លាំងទាំងពីរក៏បានឃ្លាតឆ្ងាយពីសង្វៀនប្រដាល់បន្តិចម្តងៗរហូតមកដល់សព្វថ្ងៃនេះ។

14192657_863473960454434_7678006473259701870_n

ក្រុមអ្នកគាំទ្រក៏ដូចជាអ្នកនិយមវិស័យកីឡាប្រដាល់គុនខ្មែរ នៅតែមានជំនឿចិត្តថា កីឡាករកម្ពុជារូបនេះនឹងអាចផ្តួលអ្នកប្រដាល់ថៃ Saeng Phit បានយ៉ាងជោគជ័យ មិនខុសពីការប្រកួតមុនៗឡើយ។ សូមបញ្ជាក់ថា សេន ប៊ុនថេន មានប្រវត្តិប្រកួតចំនួន ១០០ដង ដោយឈ្នះ ៨៨ដង ចាញ់ ៨ដង ស្មើពិន្ទុ ៤ដង និងបានវាយគូប្រកួតឲ្យសន្លប់ ២៣ដងផងដែរ ។ ចំណែកអ្នកប្រដាល់ថៃ Saeng Phit វិញនោះក៏មិនធម្មតាដែរដោយគេមានប្រវត្តិប្រកួតចំនួន ៩៥ដង ឈ្នះ ៧០ដង ចាញ់ ២០ដង និង វាយគូប្រកួតឲ្យសន្លប់បាន ១០ ដង។

sen-bunthen

គួររំលឹកថា បើទោះបីជាមិនបានបង្ហាញមុខនៅលើរេញជិត ២ឆ្នាំក៏ពិតមែន ក៏ជើងខ្លាំង សេន ប៊ុនថេន នៅតែបន្តហ្វឹកហាត់យ៉ាងស្វិតស្វាញ និងបានបំពេញតួនាទីជាគ្រូបង្វឹកមួយរូបផងដែរ។ កីឡាកររូបនេះទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញជាខ្លាំងបន្ទាប់ពីបានក្លាយជាកីឡាករកម្ពុជាដំបូងគេដែលបានឈ្នះនៅក្នុងព្រឹត្តិការណ៍ Thai Fight ក្រោយពីបានយកឈ្នះកីឡាករជប៉ុន Takeru Shinmizu ដោយពិន្ទុកាលពីចុងឆ្នាំ២០១៤ កន្លងមក៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ