Rio Paralympics 2016: កីឡាការីនី Dame Sarah Storey ឈ្នះមេដាយមាស ប៉ារ៉ាឡាំពិកទី ១២​ 

កីឡាការីនី Dame Sarah Storey បានក្លាយជាកីឡាការីនី ចក្រភពអង់គ្លេស ដែលជោគជ័យជាងគេបំផុតបន្ទាប់ពីបានឈ្នះមេដាយមាស ប៉ារ៉ាឡាំពិកទី ១២ នៅក្នុងថ្ងៃបើកឆាកការប្រកួតនាទីក្រុង Rio។

screen-shot-2016-09-09-at-8-44-01-am

កីឡាការីនីវ័យ ៣៨ ឆ្នាំ វិញ្ញាសារ ជិះកង់ ដេញទាន់មិត្តរួមជាតិ Crystal Lane ដែលឈ្នះមេដាយប្រាក់ ក្រោយជិះបាន ១,៣៧៥ ម៉ែត្រ នៅក្នុងវិញ្ញសារ C5 ៣,០០០ម៉ែត្រ ដើម្បីឈ្នះមេដាយមាស។ individual pursuit final។ ការឈ្នះមេដាយរបស់កីឡាការីនី Dame Sarah Storey នេះបានជួយឲ្យក្រុមចក្រភពអង់គ្លេស ឈ្នះមេដាយមាសបាន ៥ គ្រឿង និង ១១ មេដាយផ្សេងទៀតផងដែរ

គួរបញ្ជាក់ផងដែរថា មកដល់ពេលនេះកីឡាការីនី Dame Sarah Storey ឈ្នះមេដាយបានចំនួន ២៣ គ្រឿង ដែលក្នុងនោះមានមេដាយមាស ១២ គ្រឿង មេដាយប្រាក់ ៨ គ្រឿង និងមេដាយសំរឹទ្ធ ៣ គ្រឿង ធ្វើឲ្យកីឡាការីនីរូបនេះឈនៅលំដាប់លេខ ២ នៃកីឡាករ កីឡាការីនី ប៉ារ៉ាឡាំពិកដែលឈ្នះមេដាយមាសច្រើនជាងគេរបស់ចក្រភពអង់គ្លេស៕

screen-shot-2016-09-09-at-8-55-16-am

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ