US Open 2016: កីឡាករ⁣Jamie Murray និង Bruno Soares ឡើងទៅវគ្គផ្តាច់ព្រ័ត្រ

កីឡាករ⁣⁣ Jamie Murray និងកីឡាករ Bruno Soares បានយកឈ្នះកីឡាករកាពារដំណែងជើងឯក Pierre-Hugues Herbert និង Nicolas Mahut របស់បារាំង ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រក្នុងការប្រកួត US Open ផ្នែកបុរសជាគូរ។

កីឡាករសញ្ជាតិ អង់គ្លេស Murray និងកីឡាករសញ្ជាតិ ប្រេស៊ីល Soares បានយកឈ្នះលើកីឡាករផ្នែកបុរសជាគូរលំដាប់លេខ ១ ពិភពលោក ក្នុងលទ្ធផល 7-5 4-6 6-3 នៅទីលានប្រកួត Flushing Meadows។

ក្រោយទទួលបានជ័យជម្នះនេះពួកគេនឹងត្រូវប្រកួតជាមួយកីឡាករ Pablo Carreno Busta និងកីឡាករ Guillermo Garcia-Lopez ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃស្អែកនេះ។

គួរបញ្ជាក់ផងដែរថា កីឡាករ Murray និង Soares បានឈ្នះជើងឯក Australian Open កាលពីខែមករា ដើមឆ្នាំនេះដែលជាការឈ្នះ Grand Slam ទី ១ ដែលពួកគេឈ្នះជាមួយគ្នា។ ដូចនេះពួកគេនឹងព្យាយាមឈ្នះពានរង្វាន់ Grand Slam ទី ២ នៅឆ្នាំនេះផងដែរ៕

_91077329_035170329

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ