ក្រុម U-19 កម្ពុជា ចេញទៅប្រកួតពាន AFF U-19 Championship នៅវៀតណាមល្ងាចនេះ

ភ្នំពេញ៖ ក្រុមបាល់ទាត់យុវជនអាយុក្រោម ១៩ឆ្នាំជម្រើសជាតិកម្ពុជា នឹងត្រូវចាកចេញពីមាតុប្រទេសឆ្ពោះទៅកាន់រដ្ឋធានីហាណូយ ប្រទេសវៀតណាម នៅវេលាម៉ោង ៥.៥០ នាទី ថ្ងៃទី៩ ខែកញ្ញា នេះហើយដើម្បីចូលរួមប្រកួតពាន AFF U-19 Championship 2016 ដែលនឹងចាប់ផ្តើមចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញា ខាងមុខនេះ។

14241681_1349385435088977_8561041795182803781_o

សូមបញ្ជាក់ថា ក្រុមកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយក្រុម ថៃ ឡាវ មីយ៉ាន់ម៉ា អូស្ត្រាលី និង ឥណ្ឌូនេសុី នៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់សម្រាប់ក្របខណ្ឌអាយុក្រោម ១៩ឆ្នាំប្រចាំតំបន់អាសុីអាគ្នេយ៍ដែលមានការចូលរួមពីប្រទេសចំនួន ១១ នេះចំណែកឯពូលA រួមមានម្ចាស់ផ្ទះវៀតណាម ទីម័រខាងកើត ម៉ាឡេសុី សិង្ហបុរី និង ហ្វីលីពីន។14138165_1785869194983914_330447783556220689_o

ជាមួយគ្នានេះដែរកម្ពុជានឹងត្រូវជួបជាមួយក្រុម U-19 ជម្រើសជាតិអូស្ត្រាលីក្នុងការប្រកួតដំបូងរបស់ខ្លួននៅលើទីលាន Youth Training Centre No.3 នាវេលាម៉ោង ៧.០០ ល្ងាច ថ្ងៃទី១២ ខែកញ្ញា ខាងមុខនេះ៕

14291738_1649921895299693_3221882038253631627_n

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ