ជើងខ្លាំង ឡុង សុភី អាចផ្តួលអ្នកប្រដាល់ឆ្លងដែន ឡាវ បានទេនៅចុងសប្តាហ៍នេះ?

ភ្នំពេញ៖ កីឡាករ ឡុង សុភី មកពីក្លិបសាលវ័ន្ដកីឡានឹងត្រូវជួបជាមួយអ្នកប្រដាល់ឡាវ Thav Prom Min នៅក្នុងការប្រកួតវគ្គវិលជុំនៃព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ស្រាបៀរកម្ពុជាលើសង្វៀនអាស៊ីអាគ្នេយ៍នៅថ្ងៃទី១១កញ្ញាខាងមុខនេះ។

9-20-2013-9-08-29-am

ដៃគូរបស់កីឡាកររូបនេះ មិនធ្លាប់បានមកប្រកួតនៅស្រុកខ្មែរឡើយ ប៉ុន្តែគេមានប្រវត្តិប្រកួតមិនអន់ឡើយ ពោលគឺធ្លាប់ប្រកួតចំនួន ៨៨ដង ឈ្នះ ៧៥ដង ចាញ់ ១១ដង និងស្មើពិន្ទុ ២ដង ។ ចំពោះកីឡាករកម្ពុជា ឡុង សុភី វិញមានប្រវត្តិប្រកួតចំនួន ១២៥ដង ក្នុងនោះឈ្នះ ៩៣ដង ចាញ់ ២៤ដង ស្មើពិន្ទុ ៨ដង និងធ្លាប់វាយគូប្រកួតឲ្យសន្លប់បានចំនួន ៤៦ដងឯណោះ ។ ដូច្នេះហើយជំនួបជាមួយឡុង សុភី នេះគឺពិតជាមិនងាយស្រួលឡើយសម្រាប់អ្នកប្រដាល់ឆ្លងដែនឡាវ ព្រោះគេអាចនឹងត្រូវសន្លប់ដោយសារជង្គង់របស់ សុភី មុនទឹកទី៥ ផងក៏ថាបាន ស្របពេលដែលអ្នកគំាទ្របានបង្ហាញការគាំទ្រ និងមានជំនឿចិត្តខ្ពស់ចំពោះរូបគេ។

long-sophy-1

ដូច្នេះមានតែឆ្លងកាត់ ការប្រកួតនៅចុងសប្តាហ៍នេះទេ ទើបអាចដឹងច្បាស់!

thav-promin2-800x600

មតិយោបល់

Sponsor

អត្ថបទថ្មីៗ