ថ្នាក់ដឹកនាំកីឡាជួបប្រជុំចុងក្រោយដើម្បីពិភាក្សាពីដំណើរការរៀបចំប្រកួតកីឡាជាតិ

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចសម្រាប់ការប្រកួតកីឡាជាតិលើកដំបូង (1 st National Games) បានបើកការប្រជុំចុងក្រោយរបស់ខ្លួននាព្រឹកថ្ងៃទី៨ ខែកញ្ញានេះ ដោយមានការចូលរួមពីតំណាងរាជធានី-ខេត្តទាំង ២៥  និង ១៤សហព័ន្ធកីឡាជាតិ រួមទាំងក្រសួង ២ទៀតគឺក្រសួងការពារជាតិ និងមហាផ្ទៃ ។

14258200_897727506998133_3215453322672916651_o

ឯកឧត្តមស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា រួមជាមួយឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡា និងឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានអញ្ជើញចូលរួមក្នុងការប្រជុំចុងក្រោយនេះ ។ ឯកឧត្តមស៊ាន បូរ៉ាត បានប្រាប់អង្គប្រជុំឲ្យចូលរួមទទួលខុសត្រូវសម្រាប់ព្រឹត្តិការណ៍ប្រកួតថ្នាក់ជាតិដ៏ធំលើកដំបូងនេះ ហើយនេះជាសញ្ញានៃការចាប់ផ្ដើមត្រៀមខ្លួនសម្រាប់ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនោះ ពោលគឺគ្រប់រាជធានី-ខេត្តត្រូវតែចូលរួមដាច់ខាតមិនអាចគ្មានរាជធានី ខេត្តណាមិនចូលរួមនោះឡើយ ។

14249835_897727810331436_2420867946230884065_o

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាបានពន្យល់ពីរឿងប្រាក់ ១០០.០០០រៀលដែលតម្រូវឲ្យអត្តពលិកគ្រប់រូបចូលរួមត្រូវបង់នោះថា វាជាកាតព្វកិច្ចឲ្យត្រូវតាមទម្រង់នៃការប្រកួតកីឡាដែលមានលក្ខណៈជា Games ។ ឯកឧត្តមបញ្ជាក់ថាលុយនេះតិចតួចណាស់ព្រោះមួយចប់ការប្រកួតទាំងតម្លៃស្នាក់នៅ ហូបចុកតែ ១០០.០០០រៀលបែបនេះ ហើយបើយើងពិនិត្យលើការចំណាយវិញគឺរដ្ឋត្រូវចាយសម្រាប់មួយថ្ងៃក្នុងម្នាក់ ៤៤.០០០រៀល សម្រាប់មន្ត្រីបច្ចេកទេស ៨០.០០០រៀល និងដំឡើងថ្លៃបន្ទប់ស្នាក់នៅក្នុងសណ្ឋាគារដែលមានតម្លៃមួយយប់ ២០ដុល្លារសម្រាប់បន្ទប់មួយ ៤ នាក់នោះ៕

14196186_897728076998076_4124387377310081391_o

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ