គ្រូធំភ្នំពេញក្រោនបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់ដល់នារីៗ និងយុវជនជាច្រើនរូប

ភ្នំពេញ៖ បន្ទាប់ពីបានបញ្ចប់ការប្រកួតលីគកំពូលកម្ពុជាមុនគេរួចមក លោកសែម សំណាង គ្រូបង្គោលក្លឹបភ្នំពេញក្រោនបានបង្កើតឱ្យមានវគ្គបណ្តុះបណ្តាលគ្រូបង្វឹកបាល់ទាត់រយៈពេល ៥ថ្ងៃមួយដើម្បីពង្រឹងសមត្ថភាពក្រុមយុវជនដែលមានបំណងចាប់អាជីពជាគ្រូបង្វឹក ឬប្រលូកក្នុងវិស័យកីឡាបាល់ទាត់នោះ។

14188699_1349415298419324_6954769430519740831_o

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ នៅក្នុងវគ្គសិក្សាដែលកំពុងធ្វើក្នុងបរិវេណនៃកីឡដ្ឋាន RSN នេះមានការចូលរួមពីសំណាក់នារីចំនួន ៨រូបដែលពួកគេសុទ្ធតែជាសមាជិកនៃក្រុមបាល់ទាត់នារីរបស់ក្លឹបជើងឯក ៦សម័យកាលនេះ រួមជាមួយនិងយុវជន ១០ រូបផ្សេងទៀត ក្រោមការបង្ហាត់បង្ហាញផ្ទាល់ពីលោក សែម សំណាង តែម្តង។ នៅក្នុងវគ្គនេះក៏មានការអនុវត្តន៍ផ្ទាល់នៅលើទីលានស្មៅសិប្បនិមិ្មតដើម្បីពង្រឹងការយល់ដឹងរបស់អ្នកចូលរួមផងដែរ៕

13603777_1760388407531993_8240366382293767233_o

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ