US Open 2016: កីឡាការីនី Serena Williams យកឈ្នះលើកីឡាការីនី Simona Halep ក្នុងវគ្គ quarter-finals

កីឡាការីនីលំដាប់លេខ ១ ពិភពលោក Serena Williams បានយកឈ្នះលើកីឡាការីនីលំដាប់លេខ ៥ ពិភពលោក Simona Halep ក្រោយយកឈ្នះក្នុងការប្រកួតដែលធ្វើឡើង ៣ សិតដើម្បីឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធី US Open នៅទីក្រុង ញ៉ូវយ៉ក។

ជើងឯកពានរង្វាន់អាម៉េរិគ ៦ សម័យ បានយកឈ្នះក្នុងលទ្ធផល 6-2 4-6 6-3 ដើម្បីឈានកាន់តែជិតក្នុងការឈ្នះពានង្វាន់ Grand Slam ទី ២៣ ផ្នែកនារីទោល។

កីឡាការីនី Williams វ័យ ៣៤ ឆ្នាំនឹងប្រកួតជាមួយកីឡាការីនីសញ្ជាតិ ឆេក លេខ ១០ ពិភពលោក Karolina Pliskova ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅថ្ងៃសុក្រស្អែកនេះ។ មួយគូរទៀតគឺជាការប្រកួតរវាងកីឡាការីនី Angelique Kerber ជាមួយនឹងកីឡាការីនី Caroline Wozniacki។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកីឡាការីនី Williams និង Kerber កំពុងតែប្រកួតប្រជែងចំណាត់ថ្នាក់លេខ ១ ពិភពលោក ដូចនេះដើម្បីរក្សាតំណែងលេខ ១ ពិភពលោកបានកីឡាការីនី Serena William ត្រូវតែឈានទៅវគ្គផ្តាច់ព្រ័ត្រ៕

_91064452_035153796

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ