គណៈប្រតិភូកម្ពុជាទៅសួរសុខទុក្ខអត្តពលិកដែលកំពុងសម្ងំហ្វឹកហាត់នៅវៀតណាម

ភ្នំពេញ៖ គណៈប្រតិភូមួយក្រុមដឹកនាំដោយឯកឧត្តមប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា រួមជាមួយលោកអ៊ុក ឌីវ៉ង់ អគ្គនាយករងកីឡា និងលោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាកំពុងតែស្ថិតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាមដើម្បីសាកសួរសុខទុក្ខអត្តពលិកកម្ពុជាដែលកំពុងសម្ងំហ្វឹកហាត់នៅទីនោះ ។

14291691_897729300331287_6397154787196891567_n

គួរបញ្ជាក់ថា អត្តពលិកនៃកីឡាចំនួន ៤ប្រភេទដែលកំពុងហាត់នោះរួមមាន អត្តពលកម្ម, កង់, បាល់ទះលើឆ្នេរខ្សាច់ និង វ៉ូវីណាម  ដោយពួកគេត្រូវធ្វើការហ្វឹកហាត់ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ ASIAN Beach Games នៅទីក្រុងដាណាំង ប្រទេសវៀតណាមនេះចាប់ពីថ្ងៃទី ខាងមុខនេះ ។

13650598_1097616370326770_2015687129_n

លោកប៉ុន សុខ បានឱ្យដឹងពីទីក្រុងហូជីមិញមកថា ការមកកាន់ប្រទេសវៀតណាមរបស់ប្រតិភូកីឡាកម្ពុជាគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡារវាងប្រទេសទាំង ២ ក៏ដូចជាដើម្បីមកពិនិត្យមើលការហ្វឹកហាត់ និងការស្នាក់នៅហូបចុករបស់អត្តពលិក ព្រមទាំងយកប្រាក់ខែទៅផ្តល់ឱ្យពួកគេផងដែរ ។ លោកបានធ្វើការកត់សម្គាល់ថា ការមកហាត់នៅក្រៅប្រទេសបែបនេះអ្វីៗវាហាក់ដូចជាល្អប្រសើរជាងការហ្វឹកហាត់នៅក្នុងស្រុក។

13664755_1097345743687166_1293912973_n

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ