Serie A: កាលវិភាគប្រកួតសប្តាហ៍ទី ៣

ការប្រកួតពានរង្វាន់លីកកំពូលនៃប្រទេស អ៊ីតាលី បានត្រលប់មកនៅសប្តាហ៍នេះដែលជាការប្រកួតសប្តាហ៍ទី ៣ ខណៈនៅក្នុងការប្រកួត Seria A រដូវកាលនេះនៅសល់តែ ៤ ក្រុមប៉ុណ្ណោះដែលនៅរក្សាកំណត់ត្រាឈ្នះបាននៅរដូវកាលនេះ។

សម្រាប់ការប្រកួតសប្តាហ៍នេះក្លឹបការពារដំណែងជើងឯក Juventus នឹងត្រូវទទួលក្លឹប Sassuolo នៅថ្ងៃសៅរ៍ ទី ១០ កញ្ញា ២០១៦ វេលាម៉ោង ១១:០០។ រីឯការប្រកួតដែលនៅសល់នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ខណៈនៅថ្ងៃចន័្ទ និង អង្គារ៍មានការប្រកួតមួយគូរៗផងដែរ។

ការប្រកួតដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងការសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប AC Milan ជាមួយក្លឹប Udinese និងការប្រកួតរវាងក្លឹប Roma ទទួលក្លឹប Sampdoria។ ខាងក្រោមជាកាលវិភាគប្រកួតក្នុងសប្តាហ៍ទី ៣៕

week-3

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ