Ligue 1: កាលវិភាគប្រកួតសប្តាហ៍ទី ៤ 

ការប្រកួតពានរង្វាន់បាល់ទាត់លីកកំពូលនៃប្រទេស បារាំង ឬ French Ligue 1 រដូវកាល ២០១៦-២០១៧ បានត្រលប់មកជាថ្មីនៅក្នុងការប្រកួតសប្តាហ៍ទី ៤ បន្ទាប់ពីបានសម្រាកដើម្បីទុកឱកាសឲ្យកីឡាករបំពេញភារកិច្ចឲ្យក្រុមជម្រើសជាតិ។

សម្រាប់ការប្រកួតនៅសប្តាហ៍នេះក្លឹបជើងឯករដូវកាលមុន PSG នឹងត្រូវជួបប្រកួតជាមួយក្លឹប Saint-Etienne ក្នុងការប្រកួតបើកឆាកសប្តាហ៍នេះដែលធ្វើឡើងនៅថ្ងៃសៅរ៍ ទី ១០ កញ្ញាស្អែកនេះ។ ការប្រកួតបន្ទាប់ក្លឹប⁣ Lyon នឹងត្រូវទទួលក្រុមភ្ញៀវក្លឹប Bordeaux ដែលអាចនិយាយបានថាជាការប្រកួតធំមួយប្រចាំសប្តាហ៍នេះ ខណៈការប្រកួតដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនៅក្នុងសប្តាហ៍នេះគឺជាការប្រកួតរវាងក្លឹប Lille ជួបប្រកួតជាមួយក្លឹប Monaco។

ចំណែកការប្រកួតរវាងក្លឹប Nice និង Marseille នឹងត្រូវធ្វើឡើងនៅថ្ងៃទី ១២ កញ្ញា វេលាម៉ោង ១:៤៥ នាទីរំលងអធ្រាត្រផងដែរ។ ខាងក្រោមជាកាលវិភាគប្រកួតទាំងមូលសម្រាប់សប្តាហ៍នេះ៖

week-4

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ