ចាន់ វឌ្ឍនាកា footballchannel.asia ចុះផ្សាយ

កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីថ្ងៃអាទិត្យ ក្រោយពេលដែលស៊ុតបញ្ចូលទីបាន ៥​គ្រាប់ក្នុងជំនួបជាមួយក្លឹបអាស៊ីអ៊ឺរ៉ុប នាំឱ្យក្លឹបបឹងកេតអង្គរបានយកឈ្នះក្នុងលទ្ធផល ៦ ទល់ ០។

នេះមិនមែនជាលើកទីមួយនោះទេដែលកីឡាកររូបនេះទទួលបានលទ្ធផលយ៉ាងល្អដូច្នេះ ពោលគឺកាលពីដើមខែ កីឡាករ រូបនេះរកបានរហូតដល់ទៅ ៨ គ្រាប់ក្នុងជំនួបដែលក្លឹបបឹងកេតអង្គរយកឈ្នះក្លឹបគីរីវង្សសុខសែនជ័យក្នុងលទ្ធផល ១២ ទល់នឹង ២។ ដោយសារថាការបង្ហាញទម្រង់លេងដ៏ល្អនេះ ទើបធ្វើឱ្យគេហទំព័រ footballchannel.asia បានធ្វើការចុះផ្សាយពីកីឡាកររូបនេះផងដែរ។ បច្ចុប្បន្ននេះកីឡាករ ចាន់ វឌ្ឍនាការឈរនៅកំពូលតារាងកីឡាករស៊ុតបញ្ជូលទីច្រើនជាងគេដែលរកបាន ១៦ គ្រាប់ស្របពេលដែលខ្សែប្រយុទ្ធរបស់ក្លឹបភ្នំពេញក្រោន Bisan George រកបាន ១៣ គ្រាប់ឈរនៅលំដាប់លេខ ២។

11745839_1010875178957576_189726064004080303_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ បឹងកេតអង្គរ

មតិយោបល់

Sponsor

អត្ថបទថ្មីៗ