កីឡាករ Tiger Woods សង្ឃឹមថានឹងអាចត្រលប់ចូលប្រកួតវិញបាននៅខែតុលានេះ

ជើងឯក ១៤ សម័យ កីឡាករ Tiger Woods សង្ឃឹមថានឹងអាចចូលប្រកួតវិញបាននៅខែតុលាខាងមុខ បន្ទាប់ពីសម្រាកព្យាបាលរបួសជាង ១ ឆ្នាំមកនេះ។

កីឡាករសញ្ជាតិ អាម៉េរិគ វ័យ ៤០ ឆ្នាំទទួលការវះកាត់ខ្នង ២ ដង តាំងពីការបង្ហាញចុងក្រោយក្នុងការប្រកួត Wyndham Championship នៅខែ សីហា ២០១៥។ កីឡាកររូបនេះគ្រោងនឹងចូលរួមប្រកួតការប្រកួត Safeway Open នៅ California ដែលចាប់ផ្តើមនៅថ្ងៃទី ១៣ តុលា។

“សង្ឃឹមក្នុងការចូលរួមប្រកួតបានត្រៀមរួចរាល់ហើយ។” នេះជាសំដីអតីតកីឡាករលំដាប់លេខ ១ពិភពលោក Woods បាននិយាយ។ កីឡាកររូបនេះបានបន្តថា៖ “ដំណើរព្យាបាលរបស់ខ្ញុំគឹនៅចំណុចមួយដែលខ្ញុំអាចរៀបចំគម្រោងបានហើយ ប៉ុន្តែខ្ញុំនៅតែត្រូវព្យាយាមបន្ថែមទៀត។”

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នកីឡាករ Woods ស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ ៧១១ ពិភពលោក ដែលអាចនឹងចូលរួមកម្មវិធីប្រកួតនានាដូចជាការប្រកួត Turkish Airlines Open នៅខែវិចិ្ឆកា និងការប្រកួត Hero World Challenge នៅ Bahamas នាខែធ្នូ៕

_91061189_woods2_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ