អតីតខ្សេប្រយុទ្ធក្លឹប Arsenal កីឡាករ Nicklas Bendtner គ្រោងនឹងចុះកុងត្រាជាមួយក្លឹប Nottingham Forest

ក្លឹប Nottingham Forest ជិតដល់ឈានការចុះកុងត្រាជាមួយនឹងអតីតខ្សែប្រយុទ្ធក្លឹប Arsenal កីឡាករ Nicklas Bendtner ជាផ្លូវការហើយ។

ខ្សែប្រយុទ្ធសញ្ជាតិ ដាណឺម៉ាក់ វ័យ ២៨ រូបនេះបានក្លាយជា free agent បន្ទាប់ពីបានចាកចេញពីក្លឹប Wolfsburg នៅអាល្លឺម៉ង់នៅឆ្នាំនេះហើយកំពុងតែនៅ City Ground ដើម្បីពិភាក្សាលក្ខខណ្ឌផ្ទាល់ខ្លួន។

កីឡាករ Bendtner ដែលធ្លាប់រកបាន ៤៥ គ្រាប់ឲ្យក្លឹប Arsenal ក្នុងការប្រកួត ១៧១ ប្រកួត ចន្លោះពីឆ្នាំ ២០០៥ ដល់ឆ្នាំ ២០១៤។ ប៉ុន្តែកីឡាកររូបនេះក៏ធ្លាប់លេងឲ្យក្លឹប Sunderland, Birmingham City និងក្លឹប Juventus ក្នុងកុះត្រាខ្ចីជើងនាអំឡុងពេលនោះផងដែរ។

គួរបញ្ជាក់ផងដែរថា កីឡាករ Bendtner ក៏រកបាន ២៩ គ្រាប់ ក្នុងកាបង្ហាញខ្លួន ៧២ ប្រកួតឲ្យក្រុមជម្រើសជាតិផងដែរ៕

_91041329_bendtner_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ