លោក ម៉ៃ តុលា ប្រាប់ពីឧបសគ្គក្នុងការបង្កើតក្រុមបាល់ទាត់ជម្រើសជាតិនារី!

ភ្នំពេញ៖ បច្ចុប្បន្នគេឃើញក្រុមបាល់ទាត់បុរសក្នុងប្រទេសកម្ពុជា មិនថាយុវជន ដល់ក្រុមក្រុមជម្រើសជាតិគឺសុទ្ធតែមានការវិវត្តន៍រីកចម្រើនគួរឲ្យកត់សម្គាល់ តែបើក្រឡេកមើលក្រុមបាល់ទាត់នារីវិញ គឺខុសគ្នាស្រឡះបើទោះបីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្លឹបសមាជិកមួយចំនួន ព្យាយាមរៀបចំកម្មវិធីផ្សេងៗក្នុងគោលបំណងជំរុញកីឡាបាល់ទាត់នារីនេះឆ្ពោះទៅរកភាពរីកចម្រើន ដើម្បីបង្កើតបានជាក្រុមជម្រើសជាតិនារីមួយក៏ដោយ ។

IMG_1503

ជុំវិញការអភិវឌ្ឍន៍ខុសប្លែកគ្នាខាងលើនេះ លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានថ្លែងក្នុងកម្មវិធីចាប់ពូលប្រកួតជ្រើសរើសជើងឯកបាល់ទាត់នារី ឆ្នាំ២០១៦ កាលពីព្រឹកមិញថា មកទល់នឹងពេលនេះកម្ពុជាក៏មានក្រុមបាល់ទាត់ជម្រើសជាតិនារីដែរ ប៉ុន្ដែមានតាមកម្រិតអាយុ មិនទាន់បង្កើតបានក្រុមជម្រើសជាតិនារីឈុតធំនោះទេដោយសារបញ្ហាប្រឈមមួយចំនួន ទើបធ្វើឲ្យមហិច្ឆតាបង្កើតក្រុមឈុតធំនារីមានការលំបាក ។

Th7

លោក ម៉ៃ តុលា បានលើកឡើងថា៖ «ក្រុមឈុតធំនារីយើងមិនទាន់មាន ប៉ុន្ដែក្រុមតាមប្រភេទអាយុ U-14, U-15 ឬ U-16 គឺយើងមានហើយតែងតែចូលរួមជាទៀតទាត់  តែបើក្រុម A ឬក្រុមជម្រើសជាតិឈុតធំនារិ យើងមិនដែលមាន ដោយសារកត្ដាសច្ចានុម័តមួយគឺនារីនៅកម្ពុជា នៅពេលមានអាយុ១៦, ១៧ ឬ ១៨ឆ្នាំ ពួកគេតែងសម្រេចចិត្តគួរបន្ដលេងបាល់ទាត់ ឬត្រូវចាប់អាជីពអ្វីផ្សេងដើម្បីអនាគតពួកគេ ។ នេះជាមូលហេតុធំមួយនាំឲ្យយើងកម្ពុជាមិនសូវមានបាល់ទាត់នារី» ។

U14-girl

អគ្គលេខាធិការរង FFC រូបនេះ បានបន្ថែមទៀតថា ដោយសារបញ្ហាខាងលើនេះគឺសហព័ន្ធពិតជាមានការលំបាកជាខ្លាំងក្នុងការបង្កើតឲ្យក្រុមជម្រើសជាតិនារីឈុតធំប៉ុន្ដែយ៉ាងណាសហព័ន្ធបានដាក់គោលដៅរយៈពេលវែងមួយពី ១៥ឆ្នាំ ទៅ ២០ឆ្នាំ ដើម្បីកសាងបាល់ទាត់នារីឲ្យបានជាក្រុមជម្រើសជាតិដូចជាក្រុមបាល់ទាត់បុរសដែរ ។ តែលោកមានជំនឿចិត្តថា ប្រសិនបើកីឡាករ ឬកីឡាការិនី មានប្រាក់ឧបត្ថម្ភគ្រប់គ្រាន់គឺក្រុមបាល់ទាត់នារីអាចបង្កើតបាន ព្រោះពួកគេគិតថា លេងបាល់មានថវិកាគ្រប់គ្រាន់ តែគួរឲ្យស្ដាយបច្ចុប្បន្នក្រុមបាល់ទាត់នារីលេងត្រឹមក្នុងន័យអប់រំ និងដើម្បីបានសុខភាពនៅឡើយ ៕

3-

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ