ស្វាយរៀង​ លត់វេស្ទើន ៧-១ ដើម្បីគ្រងចំណាត់ថ្នាក់លេខ៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៦

ភ្នំពេញ៖ នៅទីបំផុតចំណាត់ថ្នាក់លេខ៤ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ គឺបានទៅក្រុមព្រះខ័នរាជស្វាយរៀងបន្ទាប់ពីអតីតក្រុមជើងឯកឆ្នាំ២០១៤នេះ បានលត់ក្រុមវេស្ទើនភ្នំពេញយ៉ាងចាស់ដៃ ដោយលទ្ធផល ៧-១ ក្នុងការប្រកួតបញ្ចប់លីគនៅលើទឹកដីរបស់ខ្លួនកាលយប់ថ្ងៃទិ០៦ ខែកញ្ញា ឆ្នាំ២០១៦នេះ ។

14258299_1787257804845053_7809191612391585683_o

គ្រាប់បាល់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង គឺធ្វើសម្រេចដោយកីឡាករ Atuheire Kipson រកបាន ២គ្រាប់ម្នាក់ឯងកីឡាករ ប្រាក់ មុន្នីឧត្តម និងកីឡាករ Mohamad Latif រកបានម្នាក់ ១គ្រាប់ ខណៈកីឡាករ Moneke Ugochukwu Obi ធ្វើបាន Hat-Trick រកបាន ៣គ្រាប់ម្នាក់ឯង ។ ចំណែកគ្រាប់វាយបក ១គ្រាប់របស់ក្រុមវេស្ទើន គឺរកបានដោយកីឡាករជប៉ុន Akira HagashiYama ។

14137974_1787257878178379_3431803520110372563_o

ជាមួយនឹងការដណ្ដើមបាន ៣ពិន្ទុពេញក្នុងការប្រកួតចុងក្រោយនេះ បានធ្វើឲ្យក្រុមព្រះខ័នរាជស្វាយរៀង ឈរចំណាត់ថ្នាក់លេខ៤បន្ទាប់ពីឆ្លងកាត់ការប្រកួត ១៨លើកឈ្នះ ១០ប្រកួត ស្មើ ១ប្រកួត និងចាញ់ ៧ប្រកួត ។ ដោយឡែកក្រុមវេស្ទើននៅមិនទាន់ចប់ការប្រកួតនោះទេ គឺនៅសល់មួយប្រកួតទៀត ដោយត្រូវជួបក្រុមស៊ីម៉ាក់ នៅថ្ងៃទី១០ ខែកញ្ញាចុងសប្ដាហ៍នេះ ។

14231841_1787257844845049_7767943231435171879_o

គួរបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀង គឺជាក្រុមទី២ ដែលបញ្ចប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ បន្ទាប់ពីក្រុមភ្នំពេញក្រោនដែលឈរចំណាត់ថ្នាក់លេខ៥ ក្រោយឆ្លងកាត់ ១៨ប្រកួតឈ្នះ៨ ស្មើ៤ និងចាញ់៦ មាន ២៨ពិន្ទុ ។ ដោយឡែកក្រុមដទៃទៀតនឹងប្រកួតបញ្ចប់លីគឆ្នាំនេះ ត្រឹមថ្ងៃទី១០ ខែកញ្ញានេះ ប៉ុន្ដែតំណែងជើងឯក មិនទាន់ដឹងនោះទេគឺរង់ចាំអ៊ុតលទ្ធផលការប្រកួតចុងក្រោយរបស់ក្រុមបឹងកេតអង្គរ និងក្រុមក្រសួងការពារជាតិសិនដោយក្រុមទាំងពីរមានពិន្ទុប្រកៀកប្រកិតគ្នា ៕

14231149_1787257688178398_4345941373337458138_o

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ