រាជរដ្ឋាភិបាលសម្រេចផ្ដល់សិទ្ធិឱ្យ BTV News ផ្សាយផ្ទាល់ព្រឹត្តិការណ៍ National Games 2016

ភ្នំពេញ៖ ដើម្បីធ្វើឱ្យព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិលើកទី១ ឬហៅថា National Games 2016 កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋខ្មែរ រួមទាំងបរទេសនោះ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្ដល់សិទ្ធិនៃការផ្សាយផ្ទាល់ការប្រកួតដ៍ធំមួយនេះទៅឱ្យស្ថានីយ៍ទូរទស្សន៍បាយ័ន BTV News ដែលគ្រោងនឹងចាប់ផ្ដើមនាខែតុលា ខាងមុខនេះ។

10931101_1426576790967539_7897621304388951187_n

ការបង្កើតឲ្យមានព្រឹត្តិការណ៍កីឡាប្រវត្តិសាស្ដ្រនេះ គឺជាទិសដៅរបស់ក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាពិសេសគឺរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមគ្នាអភិវឌ្ឍន៍ធនធានកីឡាករ-កីឡាការិនីកម្ពុជា និងទទួលបាននូវបទពិសោធន៍ពីការរៀបចំព្រឹត្តិការណ៍កីឡាស្របតាមស្ដង់ដារអន្ដរជាតិនេះ ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះនោះ ។

IMG_8335 copy

សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ ក្រុមការងារទូរទស្សន៍បាយ័នព័ត៌មាន (BTV News) បានឈានដល់កិច្ចព្រមព្រៀមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាហើយដើម្បីទទួលបានសិទ្ធិផ្ដាច់មុខក្នុងការផ្សាយផ្ទាល់ព្រឹត្តិការណ៍ប្រកួតជើងឯកកីឡាជាតិ ឬ  National Games លើកទី១ ដើម្បីរួមចំណែកការផ្សព្វផ្សាយ និងអភិវឌ្ឍន៍វិស័យកីឡាជាតិ ឆ្ពោះទៅរកភាពរីក ចម្រើនកាន់តែខ្លាំង ។ ការផ្សាយផ្ទាល់របស់ BTV-News នេះនឹងចាប់ផ្ដើមចាប់ពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ទាំង ១៤ប្រភេទកីឡាដែលប្រកួតក្នុងព្រឹត្តិការណ៍នេះ។ កីឡាទាំង ១៤ប្រភេទ រួមមាន កីឡាអត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ប្រដាល់សកល និងប្រដាល់គុនខ្មែរ បាល់ទាត់ ចំបាប់ វាយកូនឃ្លីលើតុ តេក្វាន់ដូ វាយកូនបាល់ បាល់ទះ ប៉េតង់ ល្បុក្កតោ និងកីឡាកាយសម្ព័ន្ធ ។

photo_2016-09-04_03-50-07 [800x600]

ដោយអនុលោកតាមគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ក្រសួងអប់រំកំពុងធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅ ដើម្បីពន្លឿនការអភិវឌ្ឍន៍វិស័យកីឡាត្រៀមលក្ខណៈឆ្ពោះទៅឆ្នាំ២០២៣ ដោយបានកំណត់នូវចំណុចអាទិភាពចំនួន៣ ទី១ គឺការជួសជុលកែ លម្អហេដ្ឋារចនា សម្ព័ន្ធកីឡា ទី២គឺការបណ្ដុះបណ្ដាលធនធានមនុស្សទាំងគ្រូបង្វឹក ចៅក្រម អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនី និងទី៣ គឺការកែទម្រង់ការប្រកួតកីឡាគ្រប់ប្រភេទ ។

IMG_9019 copy

គួរបញ្ជាក់ផងដែរថា ក្រសួងអប់រំយុវជន និង កីឡា រួមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសម្រេចបង្កើតព្រឹត្តិការណ៍ National Games នេះឡើង ដោយកំណត់រៀបចំរៀងរាល់ ២ឆ្នាំម្ដង ដើម្បីពង្រឹង សមត្ថភាពធនធានមន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី សម្រាប់ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះតែម្ដង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ