Marcus Rashford ធ្វើបាន hat-trick ក្នុងការបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិ​អាយុក្រោម ២១ ឆ្នាំអង់គ្លេស យប់មិញ

ខ្សែប្រយុទ្ធវ័យក្មេង កីឡាករ Marcus Rashford រកបាន hat-trick នៅក្នុងការបង្ហាញឲ្យក្រុមជម្រើសជាតិអាយុក្រោម ២១ ឆ្នាំ អង់គ្លេស ក្នុងការប្រកួតដែលពួកគេបានយកឈ្នះលើក្រុមជម្រើសជាតិអាយុក្រោម ២១ ណ័រវ៉ែល ៦-១ នៅក្នុងការប្រកួត European Under-21 Championship qualifier។

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Manchester United ក៏រកបានគ្រាប់ក្នុងការបង្ហាញខ្លួនដំបូងនៅក្នុងការប្រកួត Premier League និង Europa League ក៏ដូចជានៅក្នុងក្រុមជម្រើសជាតិអង់គ្លេសឈុតធំផងដែរ។

កីឡាករវ័យ ១៨ ឆ្នាំរូបនេះរកបានគ្រាប់បាល់ដំបូងដោយការស៊ុតចម្ងាយ ១៨ ម៉ែត្រ មុននឹងរកបានគ្រាប់ទី២ នៅនាទីទី ៦៥ និងការស៊ុតបាល់ពិន័យ ១១ ម៉ែត្រ នៅនាទីទី ៧១។

ក្រៅពីកីឡាកររូបនេះកីឡាករ Nathaniel Chalobah, Reuben Loftus-Cheek និងកីឡាករ Lewis Baker ក៏រកបានគ្រាប់បាល់ផងដែរ៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ