កាលវិភាគប្រកួតជម្រុះ World Cup 2018 តំបន់អាម៉េរិគខាងត្បូង និង ខាងជើង

ការប្រកួតជម្រុះពានរង្វាន់ World Cup 2018 នឹងបន្តថ្ងៃនេះជាមួយនឹងការប្រកួតនៅតំបន់អាម៉េរិគខាងត្បូង និងខាងជើង។ សម្រាប់ការប្រកួតនៅថ្ងៃនេះមានការប្រកួតពិសេសជាច្រើននៅតំបន់អាម៉េរិគខាងត្បូងដែលក្នុងនោះក្រុមជម្រើសជាតិ ប្រេស៊ីល នឹងទទួលភ្ញៀវ កូឡុំប៊ី ខណៈក្រុមជម្រើសជាតិ អ៊ុយរូហ្គាយ ជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ារ៉ាហ្គាយ។ ចំណែកឯក្រុមជម្រើសជាតិ អាហ្សង់ទីន នឹងត្រូវទៅសួរសុខទុកម្ចាស់ផ្ទះក្រុមជម្រើសជាតិ វេនីស្សូអេឡា។

ចំណែកនៅតំបន់អាម៉េរិគខាងជើងវិញ ក្រុមជម្រើសជាតិ កូស្តារីកា នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ ប៉ាណាម៉ា ស្របពេលដែលក្រុមជម្រើសជាតិ ម៊ិចស៊ិចកូ ប្រកួតជាមួយក្រុម ហុងឌូរ៉ាស។

ខាងក្រោមជាកាលវិភាគទាំងមូលពីការប្រកួតជម្រុះតំបន់អាម៉េរិគខាងត្បូង និងខាងជើង នៅថ្ងៃនេះ៕
07-09-2016

07-09-2016-01

អត្ថបទ៖ រិទ្ធី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ