MotoGP: កីឡាករ Maverick Viñales ឈ្នះជើងឯកកម្មវិធីប្រកួតជាលើកទី ១ ក្នុងការប្រកួត MotoGP

ការប្រកួតប្រណាំងម៉ូតូលំដាប់ពិភពលោក MotoGP ២០១៦ បានឈានដល់ការប្រកួតកម្មវិធីទី ១២ ហើយដែលបានបញ្ចប់ការពីប៉ុន្មានថ្ងៃមុននេះ។ ការប្រកួតកម្មវិធីទី ១២ គឺជាការប្រកួត British motorcycle Grand Prix ២០១៦ ដែលធ្វើឡើងនៅទីលានប្រណាំង Silverstone Circuit in Silverstone។

នៅក្នុងការប្រកួតដ៏តានតឹងមួយនេះយើងបានរកឃើញជើងឯកថ្មីដែលទើបតែឈ្នះជើងឯកកម្មវិធី ១ ក្នុងចំណោមការប្រកួតកម្មវិធី ១៨ ប្រចាំក្រោយឈ្នះជើងឯក British Grand Prix ២០១៦ គឹកីឡាករ Maverick Viñales ដែលមកពីក្រុម Suzuki ធ្វើបានក្នុងថេរវេលា ៣៩ នាទី និង ០៣.៥៥៩ វិនាទី ក្រោយការប្រណាំង ១៩ ជុំផងដែរ។ ជ័យជម្នះនេះផងដែរក៏ជាជ័យជម្នះលើកដំបូងរបស់ក្រុម Suzuki តាំងពីឆ្នាំ ២០០៧ មកដែលក្រុមនេះធ្លាប់ឈ្នះ French Grand Prix។ លេខ ២ បានទៅលើកីឡាករ Cal Crutchlow និងលេខ ៣ បានទៅលើកីឡាករ Valentino Rossi។

14188498_10154788426295769_7466347369027181457_o

ក្រោយឈ្នះជើងឯកនៅក្នុងកម្មវិធី MotoGP ជាលើកដំបូងរួចមកកីឡាករ Maverick Viñales បានបង្ហាញចំណាប់អារម្មណ៍ថា៖ “នេះពិតជាអារម្មណ៍មួយដ៏អស្ចារ្យ ពីអ្វីដែលខ្ញុំបានខំប្រឹងកន្លងមកឥលូវនេះបានក្លាយជាពិតហើយ។ សមាជិកក្រុមទាំងមូលសុទ្ធតែខិតខំធ្វើការយ៉ាងយកចិត្តទុកដាក់ ហើយខ្ញុំពិតជាអរគុណចំពោះការខំប្រឹងរបស់ពួកគេ។ ខ្ញុំចូលរួមក្នុងការប្រកួតនេះដោយបានដាក់ចិត្តថានឹងឈ្នះកម្មវិធីមួយនេះ ពីព្រោះតែ Silverstone ហើយម៉ូតូរបស់ខ្ញុំស្ថិតនៅក្នុងស្ថានភាពល្អ។ យើងបានប្រើប្រាស់កង់រឹងជាច្រើនជុំ សម្រាប់យើងការចាប់ផ្តើមគឹជារឿងពិបាក ពីព្រោះតែមានមនុស្សជាច្រើនបានប្តូរកង់ថ្មី ប៉ុន្តែយើងបានរក្សាកង់ដដែល។ ចំណុចសំខាន់គឺមុនការប្រកួតមួយថ្ងៃគឹមានភ្លៀង ដែលនេះជាអ្វីធ្វើឲ្យម៉ូតូរបស់រត់ស្រួល។ ក្នុងថ្ងៃប្រកួតនេះយើងធ្វើបានសម្រេច។ នេះជាសុបិនដែលក្លាយជាពិត ហើយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចរកបានជ័យជម្នះដូចនេះឲ្យក្រុម Suzuki បានច្រើនជាងនេះនៅថ្ងៃអនាគត។”

Screen Shot 2016-09-06 at 9.05.21 PM

ក្រោយការប្រកួតកម្មវិធីទី ១២ នេះបានបញ្ចប់តារាងពិន្ទុរសុបក៏មិនទាន់មានការប្រែសម្រួលខ្លាំងនោះផងដែរទោះបីជាកីឡាករ Marc Marquez មិនបានស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលទាំង ៣ ក៏ដោយ។ ខាងក្រោមជាតារាងពិន្ទុក្រោយការប្រកួតកម្មវិធីទី ១២ នេះ៕

14115447_10154788427075769_5788665293894370825_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ MotoGP

មតិយោបល់

Sponsor

អត្ថបទថ្មីៗ