កាលវិភាគប្រកួតជម្រុះពានរង្វាន់ World Cup 2018 ទ្វីបអាស៊ី

ការប្រកួតជម្រុះពានរង្វាន់ World Cup 2018 ប្រកួតទី ២ នៃជុំទី ៣ ទ្វីបអាស៊ី នឹងធ្វើឡើងនៅថ្ងៃនេះជាមួយនឹងការប្រកួត ៦ គូរ ដែលក្នុងនោះក្រុមជម្រើសជាតិ អ៊ីរ៉ាក់ នឹងត្រូវជួបប្រកួតជាមួយក្រុម អារ៉ាប់ប៊ីសាអូឌីត ខណៈក្រុមជម្រើសជាតិ ថៃ នឹងត្រូវទទួលក្រុមជម្រើសជាតិ ជប៉ុន។ សម្រាប់ការប្រកួតរវាងក្រុមជម្រើសជាតិថៃ និង ជប៉ុនអាចនិយាយបានថាជាការប្រកួតមួយដ៏ស្វិតស្វែង ក៏ព្រោះក្រុមទាំងពីរសុទ្ធទទួលបរាជ័យក្នុងការប្រកួតដំបូងរបស់ខ្លួន។ ដូចនេះក្រុមទាំងពីរសុទ្ធតែចង់ស្វែងរកជ័យជម្នះដំបូងរៀងៗខ្លួនក្នុងការប្រកួតជម្រុះទី ៣ នេះ។ ការប្រកួតរវាងក្រុមទាំងពីរនឹងធ្វើឡើង នៅវេលាម៉ោង ៧.១៥នាទី នៅទីលាននៃពហុកីឡាដ្ឋាន Rajamangala National Stadium ក្នុងរាជធានីបាងកកដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជាជិត ៥មុឺននាក់ (៤៩៧៧២ នាក់)។ ខាងក្រោមជាកាលវិភាគប្រកួតតំបន់អាស៊ីទាំងអស់៖

Screen Shot 2016-09-06 at 5.16.34 PM

គួរបញ្ជាក់ផងដែរថា កាលពីប្រកួតទី ១ ក្រុមម្ចាស់ផ្ទះទទួលបានជ័យជម្នះទាំងអស់លើកលែងតែក្រុមជម្រើសជាតិ ជប៉ុនមួយប៉ុណ្ណោះដែលចាញ់ក្រុមជម្រើសជាតិ អារ៉ាប់រួម។ ខាងក្រោមជាលទ្ធផលក្នុងការប្រកួតទី ១ នៃការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ២០១៨។

Screen Shot 2016-09-06 at 5.16.58 PM

អត្ថបទ៖ រិទ្ធី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ