រឿម វណ្ណៈ និង ឌុម កែវដា អាចឈ្នះអ្នកប្រដាល់ថៃក្នុងព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ខារ៉ាបាវបានទេ?

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាបាវ ទម្ងន់៦៣,៥០គីឡូក្រាមលើសង្វៀនអាស៊ីអាគ្នេយ៍នារសៀលថ្ងៃទី១០ ខែកញ្ញាខាងមុខនេះនឹងមាន ២គូប្រកួតដ៏សំខាន់ និងតានតឹងនោះគឺជំនួបរវាងអ្នកប្រដាល់កម្ពុជា ឌុម កែវដា និងអ្នកប្រដាល់ថៃ Pra Vith ។

Dom Koeda2 (1) [800x600]

កីឡាករថៃរូបនេះធ្លាប់ឈ្នះ កែវដា រួចមកហើយប៉ុន្តែលើកនេះមិនដឹងថាគេអាចយកឈ្នះ កែវដា បានទៀតឬអត់នោះឡើយ។ កែវដា មានប្រវត្តិប្រកួតចំនួន ៧២ដង ឈ្នះ ៥៩ដង ចាញ់ ១១ដងស្មើពិន្ទុ ២ដង ។ជាមួយគ្នានេះដែរ លោកឈិន ក្វាន់ចៃ គ្រូបង្វឹករបស់ កែវដា មានជំនឿចិត្តថាការប្រកួតនេះប្រសិនបើ កែវដា ចាញ់ក៏គេធ្វើឲ្យ Pra Vith វេទនាដែរ ។លោកបន្តថាសិស្សរបស់លោកខិតខំហ្វឹកហាត់ណាស់គេមានជំនឿចិត្តចំពោះការប្រកួតនេះ ។

Bra vite [800x600]-news

ចំណែកឯ Pra Vith វិញជាអ្នកប្រដាល់ដែលនិយមប្រើជើងទាត់ដើម្បីផ្ដួលគូប្រកួត ហើយមួយប្រកួតដំបូងរបស់គេបានផ្ដួល រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី១ កីឡាកររូបនេះមានប្រវត្តិប្រកួតចំនួន ៩៣ដង ឈ្នះ ៨០ដងចាញ់ ១១ដង និង ស្មើពិន្ទុ ២ដង ។ Pra Vith ក៏មានជំនឿចិត្តក្នុងការដណ្ដើមយកជ័យជម្នះលើ ឌុម កែវដា នៅលើកនេះទៀតដែរ ។

REUM-VANNAK [800x600]new

មួយប្រកួតទៀតនោះគឺ កីឡាករ រឿម វណ្ណៈ មកពីក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យត្រូវជួបជាមួយអ្នកប្រដាល់ថៃ Yorth Sayam ។ មួយប្រកួតដំបូងរបស់អ្នកប្រដាល់ទាំង ២ រូបនេះបានចាញ់ដូចគ្នា ហើយសម្រាប់ការប្រកួតនេះគេជឿថា វណ្ណៈ ប្រាកដជាលំបាកនឹងយកឈ្នះលើអ្នកប្រដាល់ថៃ Yorth Sayam ណាស់ព្រោះ វណ្ណៈ មួយរយៈនេះការប្រកួតរបស់គេជួបបរាជ័យជាប់រហូត ។ Yorth Sayam មានប្រវត្តិប្រកួតចំនួន ៧៧ដង ឈ្នះ ៦៤ដង ចាញ់ ១២ដងស្មើពិន្ទុ ១ដង ។ ចំពោះអ្នកប្រដាល់កម្ពុជារឿម វណ្ណៈ វិញមានប្រវត្តិប្រកួតចំនួន ៦៨ដង ឈ្នះ ៥០ដង ចាញ់ ១៧ដងស្មើពិន្ទុ ១ដង ។ ការប្រកួតនេះគេជឿថាឱកាសឈ្នះរបស់ Yorth Sayam មានច្រើនជាង៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ