ក្លឹបការពារជាតិ បើកសាលាបាល់ទាត់ដើម្បីកសាងសមត្ថភាពថ្នាលយុវជន

ភ្នំពេញ៖ ក្នុងគោលបំណងដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់នៅកម្ពុជា ក៏ដូចជាដើម្បីដុសខាត់សមត្ថភាពធនធានយុវជនឆ្ពោះទៅរកការក្លាយជាកីឡាករអាជីពនាពេលអនាគតនោះ ក្លឹបបាល់ទាត់ក្រសួងការពារជាតិដែលទើបតែគ្រងតំណែងជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០១៦ កាលពីពេលថ្មីៗនេះ បានបង្កើតឱ្យមានកម្មវិធីបណ្តុះបណ្តាលបាល់ទាត់មួយសម្រាប់ក្រុមយុវជនដែលមានបំណងចង់ហ្វឹកហាត់បាល់ទាត់ដោយមានចាប់ពីក្របខណ្ឌអាយុក្រោម ១០ឆ្នាំរហូតដល់អាយុក្រោម ១៩ឆ្នាំ។

14196098_514553625408835_5639005010211860921_o

លោក ឡៃ សុធា នាយកប្រតិបត្តិផ្នែកទីផ្សារ និងទំនាក់ទំនង របស់ក្លឹបការពារជាតិ បានឱ្យដឹងថា ការបង្កើតឱ្យមានសាលាបាល់ទាត់ក្រសួងការពារជាតិ គឺក្នុងគោលដៅដើម្បីជំរុញវិស័យកីឡាបាល់ទាត់ជាតិ ស្របពេលដែលក្លឹបកំពុងឡើងជ់ើងនេះនឹងចំណាយធនធានដើម្បីធ្វើការកែលម្អពហុកីឡដ្ឋានរបស់ខ្លួន ព្រមទាំងដើម្បីចម្រាញ់យកក្រុមថ្នាលយុវជនសម្រាប់ជួយដល់ក្រុមឈុតធំ និងសម្រាប់ការប្រកួតប្រជែងទៅតាមក្របខណ្ឌអាយុផងដែរ។ លោកបានបន្ថែមថា៖ «យើងនឹងធ្វើការបណ្តុះបណ្តាលពួកគេប្រកបដោយគុណភាព និងសមត្ថភាពដែលនឹងអាចរួមចំណែកក្លាយជាធនធានសម្រាប់កីឡាបាល់ទាត់ជាតិនាពេលអនាគត ហើយសម្រាប់សាលានេះគឺនឹងធ្វើការបែងចែកជាក្រុមកីឡាករអាជីព និងការហ្វឹកហាត់ដើម្បីសុខភាព ដោយបើកទទួលយុវជនចាប់ពីអាយុក្រោម ១០ឆ្នាំ, ក្រោម ១៥ឆ្នាំ, ក្រោម ១៧ឆ្នាំ និងអាយុក្រោម ១៩ឆ្នាំ ផងដែរ។ សាលានេះនឹងបើកហ្វឹកហាត់ជាផ្លូវការចាប់ពីថ្ងៃទី១៥ ខែតុលា ខាងមុខនេះហើយ»។

13996226_1778339219070245_6515796938713858534_o

ដូច្នេះ សម្រាប់យុវជនដែលចូលចិត្តកីឡាបាល់ទាត់ និងស្រលាញ់អាជីពនេះ ក៏ដូចជាចង់ហ្វឹកហាត់សម្រាប់សុខភាពនោះអាចទំនាក់ទំនងសាលាកីឡាបាល់ទាត់ក្រសួងការពារជាតិតាមរយៈទូរសព្ទលេខ៖  081 639 996/010 250 052 ឬ Email: [email protected] com ៕

13925982_1778339262403574_1270907290324116730_o

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ