Golf: កីឡាករ Rory McIlroy ឈ្នះជើងឯកអាម៉េរិគ PGA Deutsche Bank Championship

កីឡាករ Rory McIlroy ឈ្នះជើងឯក Deutsche Bank Championship ដើម្បីឈ្នះជើងឯក PGA Tour លើកទី ១ ក្នុងរយៈពេល ១៦ ខែ។

កីឡាកររូបនេះចាប់ផ្តើមដោយធ្វើបាន six shots នៅពីក្រោយកីឡាករនាំមុខ Paul Casey ប៉ុន្តែការធ្វើបាន seven birdies ជាមួយនឹង six-under-par 65 ធ្វើឲ្យកីឡាកររូបនេះទទួលបាន 15 under។

នេះជាជើងឯករបស់កីឡាករ វ័យ ២៧ ឆ្នាំ McIlroy ក្នុងការប្រកួតដំបូងតាំងពី Irish Open នៅខែ ឧសភា និងជាលើកពាន PGA តាំងពីខែ ឧសភា ២០១៥។ ជ័យជម្នះនេះគឹកើតឡើងក្រោយកីឡាកររូបនេះប្តូរ putter និងគ្រូបង្វឹង putting។

ក្រោយឈ្នះកីឡាកររូបនេះបានប្រាប់ Sky Sportsថា៖ “ខ្ញុំលេងបានល្អនិងធ្វើបានល្អក្នុងការប្រកួត។ ខ្ញុំពិតជាមានមោទកភាពចំពោះខ្លួនឯង។ នេះពិតជារឿងដ៏រីករាយដែលខ្ញុំឈ្នះជើងឯកជាលើកដំបូងនៅឆ្នាំនេះ ហើយសង្ឃឹមថាខ្ញុំនឹងបន្តការលេងបែបនេះសម្រាប់ប៉ុន្មានសប្តាហ៍ខាងមុខ និង Ryder Cup។”

គួរបញ្ជាក់ផងដែរថា ក្រោយជ័យជម្នះនេះកីឡាករ McIlroy នឹងចំណាតថ្នាក់ ៣៤ លេខ ទៅដល់លេខ៤ នៅ FedEx Cup standings៕

Rory Mcllroy

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ