គ្រូបង្វឹកជម្រើសជាតិថៃ៖ ក្រុមថៃនឹងមិនប្រើទម្រង់ការពារក្នុងជំនួបជាមួយសាមូរ៉ៃជប៉ុនឡើយ!

បាងកក៖ លោក Kiatisuk Senamuang គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិថៃបានថ្លែងមុនការប្រកួតតទល់ជាមួយក្រុមសាមូរ៉ៃជប៉ុននៅល្ងាចនេះថា ក្រុមរបស់លោកនឹងមិនប្រើទម្រង់ការពារនៅក្នុងការប្រកួតក្នុងដីនេះឡើយ។ អតីតកីឡាករបាល់ទាត់រូបនេះបានបន្ថែមថា៖ «ជប៉ុនគឺជាក្រុមខ្លាំងមួយ ហើយពួកគេមានទម្រង់ល្អ ប៉ុន្តែពួកគេមានសម្ពាធជាងយើង ហើយក្រុមរបស់យើងនឹងមិនប្រើទម្រង់ការពារជាមួយជប៉ុននោះទេ!»។

ss_2723

បន្ថែមពីលើនេះខ្សែបម្រើ Charyl Chappuis ក៏បានលើកឡើងថា៖ «កីឡាករជប៉ុនគឺពិតជាមានសមត្ថភាព ហើយពួកគេមួយចំនួនលេងនៅក្នុងទ្វីបអឺរ៉ុបទៀតផង។ រូបខ្ញុំផ្ទាល់ធ្លាប់លេងនៅ Bundesliga ដូច្នេះខ្ញុំបានឃើញនូវអ្វីដែលកីឡាករ Kagawa និង Hasebe បានលេងនាពេលកន្លងមក ហើយខ្ញុំក៏ធ្លាប់ប្រកួតជាមួយក្រុមជប៉ុននៅ ACL ដែរ ហេតុនេះខ្ញុំអាចដឹងពីទម្រង់លេង និងល្បឿនរបស់ពួកគេ។»

ss_78

ស្របគ្នានេះដែរ កីឡាករ Chanathip Songkrasin បានប្តេជ្ញាថា ក្រុមជម្រើសជាតិថៃនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីយកឈ្នះលើក្រុមជប៉ុន គេបានលើកឡើងយ៉ាងខ្លីថា៖ «ជប៉ុនជាក្រុមដ៏ល្អមួយ យើងដឹងថាពួកគេខ្លាំងប៉ុណ្ណា ប៉ុន្តែយើងពិតជាចង់លេងជាមួយគេ និងចង់ឈ្នះគេពិតមែន!»។

ss_3518

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិជប៉ុន និងក្រុមជម្រើសជាតិថៃ នឹងត្រូវជួបគ្នាក្នុងវគ្គជម្រុះ World Cup តំបន់អាសុី នៅវេលាម៉ោង ៧.១៥នាទីល្ងាចថ្ងៃទី៦ ខែកញ្ញានេះនៅទីលាននៃពហុកីឡាដ្ឋាន Rajamangala National Stadium ក្នុងរាជធានីបាងកកដែលអាចផ្ទុកអ្នកទស្សនាបានប្រមាណជាជិត ៥មុឺននាក់ (៤៩៧៧២ នាក់)។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺក្រុមទាំងពីរសុទ្ធតែបានរងភាពបរាជ័យដូចគ្នាក្នុងការប្រកួតដំបូងដោយក្រុមដំរីសឹកថៃ បានចាញ់ក្រុមអារ៉ាប៊ីសាអូឌីត ១-០ ខណៈដែលក្រុមសាមូរ៉ៃជប៉ុនបានចាញ់ក្រុមអារ៉ាប់រួមអេមីរ៉េត ២-១ ដែរនោះ៕

ss_4876

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ