ខ្សែការពារ ហុង ផេង នឹងត្រូវវះកាត់របួសសសៃពួរជង្គង់នៅថ្ងៃស្អែកនេះ

វៀតណាម៖ នៅថ្ងៃស្អែកនេះខ្សែការពារ ហុង ផេង របស់ក្លឹបបឹងកេតអង្គរនឹងត្រូវធ្វើការវះកាត់របួសរហែកសសៃពួរជង្គង់នៅមន្ទីរពេទ្យក្នុងប្រទេសវៀតណាមដែលបានទទួលរងរបួសក្នុងការប៉ះទង្គិចគ្នាកាលពីការប្រកួតជាមួយក្រុមណាហ្គាវើលក្នុងសប្តាហ៍ទី១៥ កន្លងមក។

13625397_1263632623681829_8399122653254453078_n

យោងតាមការបញ្ជាក់ របស់ក្លឹបបាល់ទាត់អង្គរបានឱ្យដឹងថា ខ្សែការពារកណ្ដាលរូបនេះនឹងត្រូវបន្ដអវត្តមានយ៉ាងតិច ៦ ខែទៀតបន្ទាប់ពីការវះកាត់រួចមុននឹងអាចត្រឡប់មកកាន់ទីលានហ្វឹកហាត់វិញសារជាថ្មី។ ដូច្នេះ ហុង ផេង នឹងត្រូវអាក់ខានពីការប្រកួតសំខាន់ៗរបស់ក្លិប និងក្នុងក្រុមជម្រើសជាតិដូចជាជំនួបចុងក្រោយទល់នឹងក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាជំនួបកាត់សេចក្ដីក្នុងការឈានទៅគ្រងតំណែងជើងឯកលីកកំពូលនៅរដូវកាលនេះ ក៏ដូចជាការខកខានជួយក្រុមជម្រើសជាតិក្នុងយុទ្ធនាការនៃវគ្គជម្រុះពានរង្វាន់ AFF Suzuki Cup 2016 នាខែតុលា ជាដើម៕

IMG_5376-1024x683

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ