ចាន់ វឌ្ឍនាកា ត្រូវអវត្តមានក្នុងការប្រកួតចុងក្រោយ ស្របពេលបឹងកេតទាមទារឈ្នះដាច់ខាត!

ភ្នំពេញ៖ លីគកំពូលកម្ពុជារដូវកាល២០១៦ នឹងឈានចូលដល់សប្តាហ៍ចុងក្រោយដោយនៅថ្ងៃទី០៦ ខែកញ្ញា ក្រុមព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ទទួលក្រុមវេស្ទើន នាវេលាម៉ោង ៦ល្ងាច, ថ្ងៃទី០៩ ខែកញ្ញា ក្រុមអាស៊ីអឺរ៉ុប ត្រូវជួបក្រុមក្រសួងការពារជាតិ លើទីលានពហុកីឡដ្ឋានជាតិវេលាម៉ោង ៦ល្ងាច។ ចំណែកថ្ងៃទី១០ ខែកញ្ញាមាន ៣គូ គឺក្រុមវេស្ទើន បើកកីឡដ្ឋានខ្លួនទទួលក្រុមស៊ីម៉ាក់ វេលាម៉ោង៣:៣០នារីរសៀល, ក្រុមណាហ្គាវើល ជួបក្រុមខេមបូឌានថៃហ្គ័រ វេលាម៉ោង ៣:៣០នារីរសៀល និងក្រុមបឹងកេតអង្គរ ប៉ះក្រុមប៉ូលិស វេលាម៉ោង ៦ល្ងាចនេះ លើទីលានពហុកីឡដ្ឋានជាតិដូចគ្នា ។ ប៉ុន្ដែក្នុងចំណោម ៥ប្រកួតខាងលើនេះ គូប្រកួតដែលគួរឲ្យចាប់អារម្មណ៍ជាងគេ គឺក្រុមក្រសួងការពារជាតិ ប៉ះក្រុមអាស៊ីអឺរ៉ុប និងក្រុមបឹងកេតអង្គរ ប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) ។

13938150_1778369045733929_503980479029714899_o

ជាមួយគ្នានេះដែរ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺក្រុមបឹងកេតអង្គរដែលកំពុងតែឈរនៅកំពូលតារាងជាបណ្តោះអាសន្ននោះ នឹងត្រូវប្រជែងយ៉ាងស្វិតស្វាញបំផុតជាមួយក្រុមការពារជាតិដើម្បីឈានទៅរកតំណែងជើងឯកជាលើកទី២ នៅក្នុងប្រវត្តិសាស្ត្រក្លឹបរបស់ខ្លួន។ យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតចុងក្រោយនេះ ក្លឹបបឹងកេតនឹងត្រូវអវត្តមានកីឡាករសំខាន់ៗមួយចំនួនដូចជា Yuya Wada និង ហុង ផេង ដែលកំពុងរងរបួស ខណៈដែលខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា ដែលកំពុុងឈរលើកំពូលតារាងកីឡាករទាត់បញ្ចូលទីច្រើនជាងគេនោះ ក៏ត្រូវអវត្តមានដែរដោយសារតែបានជាប់ពិន័យកាតលឿងចំនួន ២ ប្រកួតកន្លងមក។

12565379_1667234460220023_2591031867941912092_n-600x600

គួរបញ្ជាក់ថា ជាបណ្ដោះអាសន្នបឹងកេត កំពុងឈរកំពូលតារាង និងមាន ៤៤ពិន្ទុ ខណៈក្រសួងការពារជាតិ ឈរលេខ២ តែមាន ៤៣ពិន្ទុ ពោលគឺខុសត្រូវគ្នា ១ពិន្ទុប៉ុណ្ណោះ ។ ដូច្នេះក្រុមខ្លាំងទាំងពីរមិនអាចធ្វេសប្រហែសចំពោះមួយប្រកួតចុងក្រោយនេះឡើយ ជាពិសេសប្រសិនបើក្រសួងការពារជាតិ ឈ្នះអាស៊ីអឺរ៉ុប គឺបឹងកេតអង្គរ ដាច់ខាតត្រូវការឈ្នះក្រុមប៉ូលីស ទើបអាចក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មីនេះបាន ៕

13987394_1778368862400614_3912471475779909693_o

អត្ថបទ៖ បុត្រា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ