បញ្ជីឈ្មោះ U-19 កម្ពុជា ទៅប្រកួតពាន AFF ចេញជាផ្លូវការហើយ ខណៈយុវជនភ្នំពេញក្រោនជាប់រហូតដល់ ១៥នាក់

ភ្នំពេញ៖ នៅទីបំផុត បញ្ជីឈ្មោះកីឡាករ ២៣នាក់ចុងក្រោយ នៃក្រុមជម្រើសជាតិក្រោមអាយុ ១៩ឆ្នាំកម្ពុជា (U-19) ដើម្បីត្រៀមចូលរួមប្រកួតពានរង្វាន់ AFF U-19 Championships 2016 នៅប្រទេសវៀតណាមនាពេលឆាប់ៗខាងមុខនេះបានចេញជាផ្លូវការហើយ ក្រោយឆ្លងកាត់ប្រមូលផ្ដុំហ្វឹកហាត់ និងធ្វើតេស្ដសមត្ថភាព ៣ ដំណាក់កាលកន្លងទៅដោយក្នុងនោះមានកីឡាករយុវជនមកពីក្លឹបភ្នំពេញក្រោន រហូតដល់ទៅ ១៥នាក់ឯណោះ ។

14138165_1785869194983914_330447783556220689_o

គួរបញ្ជាក់ថា ចំពោះកម្មវិធីប្រកួតពានរង្វាន់ជើងឯក AFF U-19 Championships 2016 ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២៤ ខែកញ្ញានេះ គឺ U-19កម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមការពារតំណែងជើងឯកថៃ ឡាវ មីយ៉ាន់ម៉ា អូស្រ្ដាលី និងឥណ្ឌូនេស៊ី ។ ចំណែកពូលA រួមមានក្រុមវៀតណាម ទីម័រខាងកើត ហ្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរី ខណៈការប្រកួតនឹងអនុវត្តតាមរូបមន្ដវិលជុំ ១ជើង ដើម្បីកំណត់ក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុមក្នុងពូលនីមួយៗ ឡើងទៅប្រកួតវគ្គខ្វែង ៤ក្រុមចុងក្រោយ ៕

14199420_1786744554896378_8891504557190877384_n14202536_1786744604896373_6219681669247042355_n

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ