F1: កីឡាករ Nico Rosberg ឈ្នះជើងឯក Italian Grand Prix ខណៈកីឡាករ Lewis Hamilton នៅលេខ ២

កីឡាករ Nico Rosberg បានឈ្នះជើងឯក Italian Grand Prix ដែលជាការប្រកួតជុំទី ១៤ នៅទីលាន Autodromo Nazionale Monza, ទីក្រុង Monza ប្រទេស អ៊ីតាលី ខណៈកីឡាករ Lewis Hamilton បានត្រឹមបញ្ចប់ទៅក្នុងចំណតា់ថ្នាក់លេខ ២ តែប៉ុណ្ណោះ។

_91022257_italiangp

ជ័យជម្នះរបស់កីឡាករ Nico Rosberg បានកាត់បន្ថយគន្លាតពិន្ទុរវាងខ្លួននឹងមិត្តរួមកីឡាករ Lewis Hamilton នៅលើតារាងពិន្ទុសរុបនៅសល់តែ ២ ពិន្ទុ។

14207674_657169454440040_8095623055177565752_o

កីឡាករ Hamilton ដែលរំពឹងថាទទួលបានជ័យជម្នះនៅក្នុងការប្រកួតបែរជាបានត្រឹមលេខ ២ ក្រោយចាប់ផ្តើមការប្រកួតមិនបានល្អ។ កីឡាករជើងឯកពិភពលោករូបនេះបានធ្លាក់ដល់លេខ ៦ ក្នុងជុំដំបូងតែទោះជាខំប្រជែងយ៉ាងណាក៏បានត្រឹមតែលេខ២ ប៉ុណ្ណោះខណៈកីឡាករ Rosberg ឈ្នះជើងឯក។

ក្រោយការប្រកួតកីឡាករ Hamilton បានប្រាប់ក្រុម Mercedes របស់ខ្លួនថាការចាប់ផ្តើមមិនបានល្អគឺមកពីកំហុសរបស់តែម្នាក់ឯងប៉ុណ្ណោះ៕

_91022004_race_2_reuters

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ