US Open 2016: កីឡាករ Rafael Nadal ធ្លាក់ចេញត្រឹមជុំទី ៤ 

កីឡាករសញ្ជាតិ បារាំង Lucas Pouille ទទួលបានជ័យជម្នះដ៏ធំក្នុងអាជីពរបស់ខ្លួនក្រោយយកឈ្នះលើជើងឯក ២ សម័យ កីឡាករ Rafael Nadal ក្នុងការប្រកួតពានរង្វាន់ US Open ជុំទី ៤។

កីឡាករវ័យ ២២ ឆ្នាំរូបសង្រ្គោះបាល់ match point ក្នុងកាប្រកួត tie-break ដើម្បីឈ្នះក្នុងលទ្ធផល 6-1 2-6 6-4 3-6 7-6 (8-6) ទៅលើកីឡាករ Rafael Nadal។

“ខ្ញុំត្រូវធ្វើអ្វីៗគ្រប់បែបយ៉ាង។ ខ្ញុំពិតជារីករាយគ្មានអ្វីនិយាយបាននោះទេ។” នេះជាសំដីរបស់កីឡាករលំដាប់លេខ ២៥ ពិភពបាននិយាយក្រោយឈ្នះការប្រកួតដែលត្រូវប្រើរយៈពេល ៤ ម៉ោង។

កីឡាករ Pouille នឹងត្រូវប្រកួតជាមួយមិត្តរួមជាតិ Gael Monfils ដែលបានយកឈ្នះលើកីឡាករ Marcos Baghdatis៕

_91025312_pouille_getty

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ