គ្រាប់បាល់ចុងម៉ោងរបស់កីឡាករ Adam Lallana ជួយឲ្យអង់គ្លេស ឈ្នះ ស្លូវ៉ាគី យប់មិញ

កីឡាករ Adam Lallana រកបានគ្រាប់បាល់ជ័យជម្នះឲ្យក្រុមជម្រើសជាតិ អង់គ្លេស នៅក្នុងម៉ោងបន្ថែមក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅថ្មី លោក Sam Allardyce យកឈ្នះលើក្រុមជម្រើសជាតិ ស្លូវ៉ាគី ១-០។

ការប្រកួតរវាងក្រុមទាំងពីរពិតតឹងតែងដោយក្រុមជម្រើសជាតិ អង់គ្លេស ពិបាកនឹងបំបែកប្រព័ទ្ធការពាររបស់ក្រុម ស្លូវ៉ាគី នៅក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកនេះទោះបីជាក្រុមជម្រើសជាតិ ស្លូវ៉ាគីនៅសល់តែ ១០ នាក់បន្ទាប់ពីប្រធានក្រុម កីឡាករ Martin Skrtel ត្រូវបានបណ្តេញចេញពីការប្រកួតនៅនាទីទី ៥៧ ក្រោយធ្វើឲ្យមានកំហុសទៅលើកីឡាករ Harry Kane។

_91023728_skrtel_rex

មុនការប្រកួតចាប់ផ្តើមលោក Sam Allardyce បានបញ្ជាក់ថាលោកពេញចិត្តចំពោះលទ្ធផលស្មើគ្នាជាមួយក្រុមជម្រើសជាតិ ស្លូវ៉ាគី ដោយកាលពីក្រុមទាំងពីរជួបគ្នានៅក្នុងវគ្គចែកពូល Euro 2016 ក៏ស្មើគ្នាក្នុងលទ្ធផល ០-០ ផងដែរ។ តែទោះជាយ៉ាងណាក្រុមជម្រើសជាតិ អង់គ្លេស ក្នុងការប្រកួតនេះមានអាទិភាពជាង ព្រមទាំងក្រុមជម្រើសជា ស្លូវ៉ាគី នៅសល់តែ ១០ នាក់ទៀតកនៅនាទីទី ៥៧ ដូចនេះក្រុមជម្រើសជាតិ អង់គ្លេស ក៏ស្វែងរកបាន ៣ ពិន្ទុដំបូងក្នុងការប្រកួតជម្រុះនេះ។

កីឡាករខ្សែបម្រើកណ្តាលអង់គ្លេស Lallana គឺជាក្តីសង្ឃឹមរបស់ក្រុមជម្រើសជាតិ អង់គ្លេសនៅពេលដែលកីឡាកររូបនេះស៊ុតចុម៉ោងតែអ្នកចាំទី Matus Kozacik សង្រ្គោះមុននឹងកីឡាកររូបនេះបន្ថែមបញ្ជូលទីចុងម៉ោង នាទីទី ៩០+៥ ជួយឲ្យក្រុមជម្រើសជាតិអង់គ្លេស ឈ្នះក្រុមជម្រើសជាតិ ស្លូវ៉ាគីកាលពីយប់មិញនេះ៕

_91024131_lallana_reuters

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ