គ្រូជម្រើសជាតិ⁣⁣⁣ថៃ លោក Kiatisuk Senamuang ឈរលេខ ១ ក្នុងនាមជាគ្រូបង្វឹកល្អនៅអាស៊ីអាគ្នេយ៍

ក្រុមជម្រើសជាតិថៃ ក្នុងរយៈពេល ១២ ខែចុងក្រោយនេះនៅតែបន្តបង្ហាញទម្រង់យ៉ាងល្អ ដើម្បីត្រៀមប្រកួត Suzuki Cup ហើយក៏ជាការការពារតំណែងជើងឯករបស់ខ្លួនផងដែរ ខណៈប្រទេសដទៃទៀតនៅមានបញ្ហាខ្លះៗក្នុងការដំណើរការត្រៀមចូលរួមព្រឹត្តិការណ៍ដ៏ធំនាពេលខាងមុខ។  ក្រុមជម្រើសជាតិថៃកំពុងបង្ហាញទម្រង់លេងយ៉ាងល្អដោយចាញ់តែ ៣ ប្រកួតប៉ុណ្ណោះក្នុងការប្រកួត ១២ ប្រកួតចុងក្រោយ បន្ទាប់ពីបានចាញ់ក្រុមខ្លាំងនៅអាស៊ី គឺប្រទេសកូរ៉េខាត្បូង នៅក្នុងការប្រកួតមិត្តភាពនាទីក្រុងបាងកក និង ចាញ់ក្រុមជម្រើសជាតិកាតា នៅក្នុងការប្រកួតមិត្តភាព ព្រមទាំងទើបតែចាញ់ក្រុមអារ៉ាប់រួមក្នុងការប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោកកាលពីពេលថ្មីនេះ។

asean_managers_1_kiatisuk_senamuang

ទោះបីជាយ៉ាងណា ក្រុមជម្រើសជាតិថៃ ក្រោមការដឹកនាំរបស់លោក Kiatisuk Senamuang នៅតែបន្តការពង្រឹង និងព្យាយាមឥតឈប់ឈរជាមួយនឹងការលេងព្រមទាំងបច្ចេកទេសថ្មីផងដែរ។ ក្រុមជម្រើសជាតិ ថៃនៅឆ្នាំនេះត្រូវបានគេចាត់ទុកជាក្រុមដែលមានសង្ឃឹមក្នុងការការពារតំណែងជើងឯករបស់ខ្លួនបានផងដែរក្នុងការប្រកួត Suzuki Cup ២០១៦ នាខែវិចិ្ឆកាខាងមុខ។ ជាមួយនឹងកំណត់ត្រាដ៏ល្អក្នុងឆ្នាំនេះបានធ្វើឲ្យលោក Kiatisuk Senamuang ត្រូវបានគេដាក់ឈ្មោះថាជា ‘Zico’ ដែលធ្វើឲ្យលោក Kiatisuk Senamuang ឈនៅលេខ១ ក្នុងចំណោមគ្រូបង្វឹកល្អទាំង ១៥រូបនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ៕

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ FFT

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ