Thai League: ក្លឹប SISAKET តែងតាំងលោក WADA ជាគ្រូបង្គោលក្លឹបថ្មី

ក្លឹប Sisaket FC នៅ Thai League បានប្រកាសជាផ្លូវការក្នុងការតែងតាំងលោក Masahiro Wada ជាគ្រូបង្គោលថ្មីរបស់ក្លឹប។

បន្ទាប់ពីបានបណ្តេញលោក Bozidar Bandovic ចេញពីដំណែងគ្រូបង្គោលក្លឹបរួចមក ក្លឹប Sisaket FC បានសម្រេចតែងតាំងអតីតអ្នកចាត់ការទូទៅរបស់ក្លឹប Chonburi និង Port FC ជាគ្រូបង្គោលថ្មីរបស់ក្លឹបដែលមានកីឡដ្ឋាន Srinakhonlamduan Stadium។ គ្រូបង្គោលថ្មីដែលមានវ័យ ៥១ ឆ្នាំរូបនេះមានសញ្ជាតិជាជនជាតិ ជប៉ុន ហើយបានត្រៀមរួចជាស្រេចក្នុងការដឹកនាំក្លឹបនៅក្នុងការប្រកួត ៦ ប្រកួតចុងក្រោយនៅរដូវកាល ២០១៦ នេះក្នុងការប្រកួត Thai League។

លោក Masahiro Wada គឹជាគ្រូបរទេសដែលមានជំនាញ និងបច្ចេកទេសនៅប្រទេសថៃ។ លោកធ្លាប់ដឹកនាំក្លឹប Chonburi FC ក្លាយជាជើងឯករងលីកកំពូលនៃប្រទេសថៃកាលពីឆ្នាំ ២០១៤ ហើយបានឈ្នះពានរង្វាន់ 2014 TPL Manager of the Year ផងដែរ។ លោក Wada បានត្រលប់ទៅប្រទេសជប៉ុន ដោយដឹកនាំក្លឹប Kyoto Sanga នៅ J2 ឆ្នាំ ២០១៥ មុននឹងត្រលប់មកប្រទេសថៃវិញ នៅពាក់កណ្តាលរដូវកាលមុនជាមួយក្លឹប Port FC៕

14207762_1627287707562857_8796312692860993228_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ BBC Sports

មតិយោបល់

Sponsor

អត្ថបទថ្មីៗ